ស្ថានីយប្រេងឥន្ធនៈ​ចំនួន​១៤ លក់​មិន​គ្រប់​លីត្រ ក្នុង​ខេត្តតាកែវ​
ជាតិ
ស្ថានីយប្រេងឥន្ធនៈ​ចំនួន​១៤ លក់​មិន​គ្រប់​លីត្រ ក្នុង​ខេត្តតាកែវ​
14, Nov 2018 , 4:34 pm        
រូបភាព
​តាកែវ​៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តតាកែវ បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ ចំនួន ៩ ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ ក្នុងចំណោម​ស្ថានីយ​ដែល​ត្រូវបាន​ត្រួតពិនិត្យ​សរុប ១៣​។


 
​មន្ត្រី​ជំនាញ​កាំកុងត្រូល នៅ​ថ្ងៃទី​១៣ និង​ទី​១៤​ខែវិច្ឆិកា បានធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ស្ថានីយ​ចំនួន​១៩ ក្នុង​ខេត្តតាកែវ​។ ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​ស្ថានីយ ៣​ទីតាំង​លក់​ប្រេង​មិន​ត្រឹមត្រូវ​ទាំង​គុណភាព និង​បរិមាណ និង​១១​ទីតាំង​ទៀត​លក់​មិន​គ្រប់​លីត្រ​។​
 
​ម្ចាស់​ស្ថានីយ​ចំនួន​៦ ត្រូវបាន​មន្ត្រី​កាំកុងត្រូល​តម្រូវ​ឲ្យ​ចុះកិច្ចសន្យា​កែ​កំហុស​លើក​ទី​១​។ ចំណែក​ស្ថានីយ​ចំនួន​៨​ទៀត ត្រូវ​ចុះកិច្ចសន្យា​កែ​កំហុស​លើក​ទី​២ ហើយ​ត្រូវ​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ និង​ប្រឈម​នីតិវិធី​តាមផ្លូវ​តុលាការ បើ​រកឃើញ​កំហុស​លើក​ទី​៣៕

Tag:
 កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com