ជាតិ
សេដ្ឋកិច្ច
លោក ណៅ ធួ​ក​៖ ហេតុអ្វី​អ្នក​គៃបំបាត់​ប្រេង​ពី​អ្នកទិញ អត់​មាន​ផាកពិន័យ ឬ​ផ្តន្ទាទោស​?
14, Nov 2018 , 4:38 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សំដែង​ការងឿងឆ្ងល់​ទាក់ទង​នឹង​ចំណាត់ការ​របស់​មន្ត្រី​កាំកុងត្រូល​លើ​អ្នក​ដែល​គៃបំបាត់​ប្រេង​ពី​អ្នកទិញ​។​

 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក ណៅ ធួ​ក បានសរសេរថា​៖ «​ព្រឹក​មិញ​នេះ ថ្ងៃទី​១៤ ខែវិច្ឆិកា ២០១៨ ខ្ញុំ​បានឮ​ទូរទស្សន៍​អ​ប្សា​រា​ផ្សាយ​ថា មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន​បាន​គៃបំបាត់​ប្រេង​ពី​អ្នកទិញ​ពី ៣ ទៅ ១០​ភាគរយ​! តែ​គួរឱ្យ​ឆ្ងល់​! អត់​មាន​ផាកពិន័យ ឬ​ផ្តន្ទាទោស​បន្តិច​សោះ​! គ្រាន់តែ​ធ្វើ​កិច្ចសន្យា ឈប់​ប្រព្រឹត្ត​!»​។​
 
​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រូបនេះ បាន​ចោទ​បន្ថែមថា​៖ «​ចុះប្រេង​ដែល​លួច​រាប់​ឆ្នាំ​មកហើយ​អស់​រាប់ពាន់​រាប់ម៉ឺន​លីត្រ តើ​គិត​យ៉ាងណា​? ហេតុអ្វី​ចោរលួច​កង់ ម៉ូតូ ដែលមាន​តម្លៃ​តែ​បន្តិចបន្តួច​សោះ ហេតុអ្វី​ត្រូវ​ជាប់គុក​? ឯ​ចោរ​ដែល​លួច​ប្រេង​អស់​វាល់​ម៉ឺន​រាប់សែន​ដុល្លា គ្រាន់តែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​?»​។​
 
 
​ការលើកឡើង​របស់លោក ណៅ ធួ​ក មានការ​គាំទ្រ​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដោយ​ពួកគេ​ចង់ឃើញ​ចំណាត់ការ​តឹងរ៉ឹង លើ​អ្នក​ដែល​ចូលចិត្ត​គៃបន្លំ​អតិថិ​ជិន ពោលគឺ​មិនមែន​ត្រឹមតែ​ប្រេងឥន្ធនៈ​នោះឡើយ​៕

Tag:
 ប្រេង​ឥន្ទ​នៈ
© រក្សាសិទ្ធិដោយ thmeythmey.com