ជាតិ
ADB និងក្រសួងធនធានទឹក នឹងអនុវត្តគម្រោងតម្លៃ ១៣៥លាន កែលម្អធារាសាស្ត្រក្នុងខេត្ត៥ រូបពីក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងអនុវត្តរួមគ្នាលើគម្រោងកែលំអប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តចំនួន៥ ។ នេះបើតាមប្រកាសព័ត៌មានរបស់ក្រសួង។
គម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រនេះ ត្រូវបានប្រកាសឡើង ក្នុងឱកាសដែលលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ ADB នៅថ្ងៃទី១៤ខែវិច្ឆិកា។
នេះជាគម្រោងលើកកម្ពស់ប្រព័ន្ធធារាសាស្ត្រសម្រាប់វិស័យកសិកម្ម (Irrigated Agriculture Improvement Project, IAIP) ដែលត្រូវអនុវត្តក្នុងខេត្តចំនួន៥ រួមមាន ខេត្តបាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និងខេត្តកំពត។ ក្រសួងអះអាងថា គម្រោងនេះនឹងធ្វើការជួសជុលស្ដារឡើងវិញ និងកែលម្អប្រព័ន្ធធារាសាស្ត្រក្នុងខេត្តចំនួន៥ ឲ្យទៅជាប្រព័ន្ធធារាសាស្ត្រមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលប្រើប្រាស់បានសម្រាប់ស្រោចស្រព្វបានទាំងរដូវប្រាំង និងរដូវវស្សា។ ក្រសួងបន្ថែម ថា គម្រោងនេះនឹងត្រូវចំណាយថវិកា ១៣៥លានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com