កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ត្រឡប់ចូលក្រុមជម្រើសជាតិអង់គ្លេសម្តងទៀត ពេលប៉ះអាមេរិកក្នុងជំនួបមិត្តភាព
× Wayne Rooney នឹងក្លាយជាប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសជាថ្មីម្តងទៀត ដោយពាក់ឯកសណ្ឋានលេខ១០របស់គេដដែល ក្នុងការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមអាមេរិកនៅរាត្រីថ្ងៃទី១៥ ខែវិច្ឆិកានេះ វេលាម៉ោង ៣ ទៀបភ្លឺ [ម៉ោងនៅកម្ពុជា]។
ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំដែលបានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិកាលពីឆ្នាំ ២០១៧ នឹងត្រូវបង្ហាញខ្លួនជាលើកទី ១២០ និងជាលើកចុងក្រោយរបស់គេសម្រាប់ក្រុមតោកំណាចនៅឯកីឡដ្ឋាន Wembley។
ក្នុងការប្រកួតនោះ ខ្សែប្រយុទ្ធ Fabian Delph នឹងចាប់ផ្តើមការប្រកួតក្នុងនាមជាប្រធានក្រុម ប៉ុន្តែនឹងប្តូរ Rooney ខ្សែប្រយុទ្ធរបស់ DC United ចូលលេងជំនួសវិញនៅក្នុងតង់ទី២។
អតីតខ្សែប្រយុទ្ធឆ្នើមក្រុមបិសាចក្រហម Manchester United និង Everton រូបនេះ បានបញ្ចប់អាជីពឲ្យក្រុមជម្រើសជាតិក្រោយបង្ហាញខ្លួន ១១៩ ប្រកួត និងជាអ្នករកគ្រាប់បាល់ស៊ុតច្រើនជាងគេចំនួន ៥៣ គ្រាប់។
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA លើកឡើងថា ការរៀបចំរបៀបនេះគឺដើម្បីជាការអរគុណនិងផ្តល់កិត្តិយសដល់ Rooney ដែលបានបំបែកំណត់ត្រាសម្រាប់ក្រុមជម្រើសជាតិរបស់គេ។ ចប់ការប្រកួតនេះ Rooney នឹងចាកចេញពីក្រុម មុនអង់គ្លេសទទួលភ្ញៀវក្រូអាស៊ីនៅទឹកដីដដែល សម្រាប់ពាន Nations Ligue នៅថ្ងៃយប់ថ្ងៃទី១៨ ខែវិច្ឆិកា៕
Tag:
បាល់ទាត់
Wayne Rooney
© រក្សាសិទ្ធិដោយ thmeythmey.com