ជាតិ
បទសម្ភាសន៍
លើសពី​ហាង​លក់ទំនិញ បេ​ប៊ី អោត​ឡេ​ត ជា​កន្លែង​ផ្តល់​ចំណេះ និង​ការចែករំលែក​
15, Nov 2018 , 2:18 pm        
រូបភាព
​ភ្នំពេញ​៖ បេ​ប៊ី អោត​ឡេ​ត ដែលជា​ហាង​ទំនិញ​កុមារ​ធំជាងគេ​នៅ​កម្ពុជា តែងតែ​ផ្តល់​អាទិភាព​ជានិច្ច​ចំពោះ​ការផ្តល់ សេវាកម្ម​ដែល​ល្អ​បំផុត​ជូន​អតិថិជន​ទាំងអស់​របស់ខ្លួន​។ កញ្ញា សោម​បូ​ព្រឿង ចាន់​ណេ​ត អ្នកគ្រប់គ្រង​ហាង បេ​ប៊ី អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ហាង​បេ​ប៊ី អោត​ឡេ​ត មិនអាច​រីកចម្រើន​បានឡើយ បើ​គ្មាន​អតិថិជន​គាំទ្រ​។ ដូច្នេះហើយ​បានជា បេ​ប៊ី អោត​ឡេ​ត ចាត់ទុក​អតិថិជន​ជា​តួអង្គ​ដែល​សំខាន់បំផុត​។


 
​ក្រៅពីនេះ បេ​ប៊ី អោត​ឡេ​ត ក៏​តែង​រៀបចំ​កម្មវិធី​ផ្សេងៗ​ដើម្បី​ផ្តល់​ជា​ចំណេះដឹង​,​បទពិសោធន៍​ល្អៗ​ដល់​អតិថិជន និង​ជាពិសេស​គឺ​ការបណ្តុះ​ស្មារតី​ចែករំលែក​ដល់​អ្នកដទៃ តាមរយៈ​ការ​សកម្មភាព​សប្បុរស​ធម៌​ជាដើម​។ «​យើង​ចង់​បង្ហាញថា បេ​ប៊ី អោត​ឡេ​ត គឺ​លើសពី​ហាង​លក់ទំនិញ ពោលគឺ​ក្រៅតែពី​ទិញ​ទំនិញ​ដ៏​សម្បូរបែប អតិថិជន ក៏​អាច​ទទួល​បានផ្តល់​ប្រឹក្សា មក​កម្សាន្ត​នៅ​ចុង​សប្តាហ៍​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា ចាន់​ណេ​ត ដែល​បាន​បន្តថា ហាង​បេ​ប៊ី អោត​ឡេ​ត ចង់​បង្កើត​អនុស្សាវរីយ៍ និង​ភាពស្និទ្ធស្នាល​ឲ្យ​បាន​ច្រើន​ជាមួយ​អតិថិជន​។​





​សូម​ទស្សនា​កិច្ច​សម្ភាស​ខ្លី រវាង​កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា សោម​បូ​ព្រឿង ចាន់​ណេ​ត អ្នកគ្រប់គ្រង​ហាង​បេ​ប៊ី អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម​ដូចតទៅ​៖
 

Tag:
 បេ​ប៊ី អោត​ឡេ​ត​
 ​កុមារ​
 ​ទារក​
© រក្សាសិទ្ធិដោយ thmeythmey.com