ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ចាត់ទុក​ជប៉ុន ថា​ជា​ចំណែក​ដ៏​សំខាន់ ក្នុង​ការកសាង​សេដ្ឋកិច្ច​អាស៊ាន​
15, Nov 2018 , 8:59 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី, ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា, ប្រធានាធិបតីហ្វីលីពីន, នាយករដ្ឋមន្រ្តីវៀតណាម, នាយករដ្ឋមន្ត្រីជប៉ុន, នាយករដ្ឋមន្រ្តីសិង្ហបុរី, នាយករដ្ឋមន្រ្តីថៃ, ស្តេចស៊ុលតង់ព្រុយណេ, នាយករដ្ឋមន្រ្តីកម្ពុជា, នាយករដ្ឋមន្រ្តីឡាវ។ រូបពីហ្វេសប៊កសម្តេច ហ៊ុន សែន។
ពីឆ្វេងទៅស្តាំ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី, ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា, ប្រធានាធិបតីហ្វីលីពីន, នាយករដ្ឋមន្រ្តីវៀតណាម, នាយករដ្ឋមន្ត្រីជប៉ុន, នាយករដ្ឋមន្រ្តីសិង្ហបុរី, នាយករដ្ឋមន្រ្តីថៃ, ស្តេចស៊ុលតង់ព្រុយណេ, នាយករដ្ឋមន្រ្តីកម្ពុជា, នាយករដ្ឋមន្រ្តីឡាវ។ រូបពីហ្វេសប៊កសម្តេច ហ៊ុន សែន។
ដោយ:
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ជប៉ុន​ថា ជា​ប្រទេស​ដ៏​សំខាន់​មួយ ដែល​បាន​ចូលរួមចំណែក​កសាង​សេដ្ឋកិច្ច​អាស៊ាន និង​ធ្វើ​សមាហរណកម្ម​អាស៊ាន ដើម្បី​កាត់បន្ថយ​គម្លាត​ក្នុង​តំបន់ និង​កសាង​ធនធានមនុស្ស​របស់​អា​ស៊ាន​។ ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​ជប៉ុន​លើក​ទី​២១ ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​សិង្ហ​បុរី នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។


 
​នៅ​ចំពោះមុខ​លោក ស៊ិន​ហ្ស៊ូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន និង​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន សម្តេច ហ៊ុន សែន  បាន​លើកឡើងថា ជប៉ុន​នៅតែ​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​អាស៊ាន ក្នុងការ​បង្កើន​ទំហំ​ពង្រីក​វិសាលភាព​នៃ​ពាណិជ្ជកម្ម​អាស៊ាន​។ 
 
​មេដឹកនាំ​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​ដ៏​សំខាន់ របស់​ជប៉ុន ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​ការធ្វើសមាហរណកម្ម​អាស៊ាន តាមរយៈ​មូលនិធិ​ជប៉ុន​សម្រាប់​សមាហរណកម្ម​អាស៊ាន ក៏ដូចជា​ក្នុង​ការបន្ត​គាំទ្រ​ដល់​ការអនុវត្ត​ផែនការមេ​ត​ភ្ជាប់​អាស៊ាន​២០២៥ និង​ផែនការ​ការងារ​ទី​៣ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន ២០១៦-២០២០ ដើម្បី​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុង​តំបន់ ជាពិសេស​ការគាំទ្រ​ដល់​ការកសាង​ធនធានមនុស្ស​របស់​អា​ស៊ាន និង​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​»​។ នេះ​បើតាម​សារ​លើ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។ 
 
​ជាមួយគ្នានេះ​ផងដែរ មេដឹកនាំ​អាស៊ាន ក៏​គាំទ្រ​ចំ​ជ​របស់​ជប៉ុន ព្រមទាំង​បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​កិច្ចសន្ទនា​ដើម្បី​បង្កើត​ការយោគយល់​ឲ្យ​កាន់តែ​ប្រសើរឡើង​។  
​សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​ប្រធាន​ប «​ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន​»​។ កិច្ចប្រជុំ​អាស៊ាន​-​ជប៉ុន​លើក​២១ ជា​កិច្ចប្រជុំ​មួយ​ដោយឡែក ដែល​ត្រូវបាន​ប​ញ្ជូ​ល​ទៅក្នុង​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៣៕  
 

Tag:
 ​ហ៊ុន សែន​
  កម្ពុជា​
  អាស៊ាន​-​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com