ជាតិ
សេដ្ឋកិច្ច
រដ្ឋសភាយល់ព្រមឲ្យរដ្ឋាភិបាលចាយថវិកាជាតិ ៦,៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ រូបភាព៖ រដ្ឋសភាជាតិ
×
ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៩ ដែលរៀបចំដោយរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័ត នៅថ្ងៃទី១៥ខែវិច្ឆិកានេះ។ ការអនុម័តនេះត្រូវបានធ្វើឡើងនាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដែលដឹកនាំដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។
សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ មាន៦ជំពូក និង១៣មាត្រា ដែលត្រូវបានអនុម័តដោយសំឡេង១១៣លើ១១៥ ។ សេចក្ដីព្រាងច្បាប់នេះ បានកំណត់ការចំណាយថវិកាជាតិ ២៧១៦៤៩៩៦ លានរៀល (ប្រមាណ ៦,៧ពាន់លានដុល្លារ) កើនឡើង ១១,៤ភាគរយ បើធៀបនឹង ៦,០៣ ពាន់លានដុល្លារកាលពីឆ្នាំ២០១៨ ។ ដោយឡែករដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសប្រមាណ ៥,២ពាន់លានដុល្លារ និងគ្រោងខ្ចីប្រមាណ ១,៩ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការចាយវាយថវិកាជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com