ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ខ្ជិល គួរតែ​ថែ​សុខភាព​បែបនេះ ទើប​មិន​ងាយ​ជួប​ពេទ្យ​
17, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យើងខ្ញុំ​ជឿជាក់ថា​មនុស្ស​គ្រប់រូប​សុទ្ធតែ​ស្រលាញ់​សុខភាព​ខ្លួន​គ្រប់គ្នា​។​ប៉ុន្តែ​បើ​របៀប​នៃ​ការថែរក្សា​សុខភាព​ស្មុកស្មាញ​នោះគេ​នឹង​ខ្ជិល​ប្រព្រឹត្ត​។ ខាងក្រោម​នេះ health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ងាយៗ​ក្នុងការ​ថែរក្សា​៖

 
  1. ​អ្នក​គួរតែ​រក្សា​ភាពសប្បាយ​រីករាយ​ដោយ​សើច​ខ្លាំងៗ​និង​លឺ​បាន ព្រោះ​វា​អាច​កាត់បន្ថយ​សម្ពាធរ​បស់​អ្នក​។​
  2. ​អ្នក​គួរតែ​ផឹកទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​។ វា​អាចជួយ​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​តាម​ការ​បត់ជើង​តូច​បាន​។ ដូចនេះ សុខភាព​អ្នក​នឹងមិន​ងាយ​ជួបនឹង​បញ្ហា​ឡើយ​។​
  3. ​អ្នក​ត្រូវតែ​ឧស្សាហ៍​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ព្រោះ​នៅលើ​ដៃ​អ្នកមាន​មេរោគ​ច្រើនណាស់​។ បើ​អ្នក​មិន​ប្រយ័ត្ន​នោះ​មេរោគ​អាច​ចូលទៅក្នុង​ខ្លួន​អ្នក​តាម​ការបរិភោគ ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយ​កើត​ជំងឺ​ផ្សេងៗ​ណាស់​។​
  4. ​អ្នក​ត្រូវ​ពិសារ​បន្លែ​និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​វា​មាន​សារធាតុ​ដែល​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​រឹងមាំ​បាន​។​
  5. ​ការដក​ដង្ហើមវែងៗ​អាចជួយ​កាត់បន្ថយ​សម្ពាធ​ការងារ​និង​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ចុះ​ទៀតផង​។​
  6. ​បើ​មាន​ជំងឺ​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់ ទើប​អាច​ព្យ​បាល​បាន​ជោគជ័យ​។ ដូចនេះ​អ្នក​អាចធ្វើ​តាម​វិធី​ខាងលើ​ដើម្បី​ថែរក្សា​សុខភាព​អ្នក​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com