ខ្មែរ​ក្រហម
ជាតិ
ទូត​អាមេរិក​​សាទរ​ចំពោះ​សាលក្រម​សំណុំរឿង​០០២/០២
16, Nov 2018 , 1:50 pm        
រូបភាព
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt។ រូបថត AFP
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt។ រូបថត AFP
ដោយ: ថ្មីៗ
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt បាន​ស្វាគមន៍​សាលក្រម​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា នេះ ដែល​កំណត់​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម ខៀវ សំផន និង នួន ជា ជាប់ទោស​មួយជីវិត​ក្នុង​សំណុំរឿង​០០២/០២ ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បទ​ប្រល័យពូជសាសន៍​។

​សម្រាប់​លោក Heidt  ថ្វីត្បិតតែ​ត្រូវ​សាលក្រម​នេះ ហាក់ដូចជា យឺតយ៉ាវ​បន្តិច​ក៏ដោយ តែ​វា​ជា​ជំហាន​ជា​ប្រវត្តិសាស្ត្រ​សំរាប់​ប្រទេស​កម្ពុជា​។ លោក​បាន​លើកឡើងថា​៖ «​សហរដ្ឋអាមេរិក​សូម​សាទរ​ចំពោះ​ជនរងគ្រោះ និង​អ្នកគាំទ្រ​របស់គេ ដែល​បាន​ខិតខំ​ដោយ​គ្មាន​ស្រាកស្រាន្ត ដើម្បីអោយ​មានការ​ទទួល​ខុសត្រូវ និង​សូម​សាទរ​ចំពោះ​សាក្សី​ដែលមាន​សេចក្តីក្លាហាន​ក្នុងការ​ប្រាប់​ពី​ការពិត​ដែល​ឈឺចាប់ អំ​ពីបទ​រំលោភបំពាន​គួរអោយ​រន្ធត់ ដែល​ពួកគេ​បាន​ទទួលរង​»​។ 
 
​ជាមួយគ្នានេះ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ក៏បាន​សាទរ​ផងដែរ ចំពោះ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​បានផ្តល់​ជា​កន្លែង​ផ្តល់​យុត្តិធម៌​សំរាប់​ជនរងគ្រោះ​ដោយសារ​បទឧក្រិដ្ឋ​ដ៏​សែន​យង់ឃ្នង​នៃ​របប​ខ្មែរក្រហម​៕​

© រក្សាសិទ្ធិដោយ thmeythmey.com