ជាតិ
សេដ្ឋកិច្ច
ប្រេងសាំង​ធ្លាក់​ចុះមក​នៅត្រឹម ៣៦៥០​រៀល​ក្នុង​មួយ​លីត្រ​
16, Nov 2018 , 4:23 pm        
រូបភាព
ដោយ:
​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣០​ខែវិច្ឆិកា បាន​ធ្លាក់ចុះ​ច្រើន​។ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប្រេងសាំង​ធម្មតា​ថ្លៃ ៣៦៥០​រៀល ខណៈ​ប្រេងម៉ាស៊ូត​ថ្លៃ ៣៨០០​រៀល​ក្នុង​មួយ​លីត្រ​។ នេះ​ជាត​ម្លៃ​អតិបរមា ដែល​គ្រប់​ស្ថានីយ​/​ដេប៉ូ ទាំងអស់ មិនអាច​លក់​លើសពីនេះ​។​តម្លៃ​ប្រេង​នេះ​បាន​ធ្លាក់ចុះ​ច្រើន បើ​ធៀប​នឹង​១៥​ថ្ងៃមុន ដែល​ប្រេង​ធម្មតា និង​ប្រេងម៉ាស៊ូត​ថ្លៃ ៤០០០​រៀល​ក្នុង​មួយ​លីត្រ​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com