ពីនេះ ពីនោះ
«ពិសារ, ពីសារ, ពីសា និងពិសា» តើពាក្យមួយណាប្រើហើយមិនខុស?
× កន្លងមកពលរដ្ឋប្រើប្រាស់ពាក្យទាំងនេះ មិនទាន់ត្រឹមត្រូវសបស្របនឹងវចនានុក្រមខ្មែរនោះឡើយទេ។ ដើម្បីជៀសវាងកុំឲ្យមានការប្រើពាក្យខុស វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថា ពាក្យដែលត្រូវគឺ «ពីសា ឬពិសា» ដែលដាច់ខាតមិនត្រូវសរសេរដោយភ្ជាប់ព្យព្ជានៈ «រ» មកនោះទេ។
មូលហេតុដែលធ្វើឲ្យពលរដ្ឋច្រឡំប្រើពាក្យ «ពីសា ឬពិសា» ដោយដាក់ព្យព្ជានៈ «រ» ដោយសារមានពាក្យខ្លះសរសេរដោយមានព្យព្ជានៈ «រ» ពាក្យទាំងនោះមានដូចជា៖ ខ្លឹមសារ, សារមន្ទីរ,ខ្នុរ,កករ,កកេរ,កង្វេរ,ប្តូរ ជាដើម។
សូមបញ្ជាក់ថា ពាក្យដែលមិនសរសេរដោយភ្ជាប់ព្យព្ជានៈ «រ» នោះមានដូចជា សំណើ,សាឡើងវិញ, សាសព្ទ, ទ្វេ,រងា, ដោះសា, បំពេ,វាចា ញាតិកា, ហូរហែ, វិញ្ញាសា,សាសព្ទ, សាស្រូវ, សាត្រីក្អែក, បែកសា, ជំងឺសា, សាថាប់, សាមុង សាភួយ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com