ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កាហ្វេសរីរាង្គមណ្ឌលគិរី មិនខ្វះទីផ្សារ, ជប៉ុន, កូរ៉េ និងតៃវ៉ាន់ ចាំតែទទួលទិញ
17, Nov 2018 ,
9:00 am
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
មណ្ឌលគិរី៖ កាហ្វេមណ្ឌលគិរី (ប៊ូស្រា) ត្រូវបានក្រុមហ៊ុនបរទេសជាច្រើន ដូចជា ជប៉ុន, កូរ៉េ និងតៃវ៉ាន់ បញ្ជាទិញពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែគុណភាពកាហ្វេនេះ មិនចាញ់កាហ្វេផលិតនៅប្រទេសដទៃ។ ក្នុងឆ្នាំ២០១៨នេះ កាហ្វេមណ្ឌលគិរី (ប៊ូស្រា) អាចប្រមូលផលក្នុងចន្លោះពី២៥ ទៅ ៣០តោន ដោយក្នុងនោះជប៉ុន បានបញ្ជាទិញចំនួន ១២ តោន និងកូរ៉េចំនួន ១០តោនផងដែរ។ នេះបើតាមប្រធានក្រុមហ៊ុនទីម័រកាហ្វេ។
លោក យស ចាន់ថា ជានាយកក្រុមហ៊ុនទីម័រកាហ្វេ និងជាអ្នកសម្របសម្រួលការដាំរបស់ជនជាតិដើមភាគតិច បានចាប់ផ្ដើមដាំកាហ្វេជាមួយជនជាតិដើមភាគតិច តាំងពីឆ្នាំ២០១៥។ បច្ចុប្បន្នលោក ចាន់ថា ជួយសម្របសម្រួលដល់កសិករប្រមាណ ៤០គ្រួសារ ក្នុងការដាំកាហ្វេសរីរាង្គក្នុងឆ្នាំ២០១៨នេះ ។ លោក យស ចាន់ថា លើកឡើងថា៖ «កាហ្វេដែលប្រមូលផលនេះ ត្រូវបានលក់នៅក្នុងស្រុក និងក្រៅប្រទេស (ជប៉ុន, កូរ៉េ និងតៃវ៉ាន់)។ កាហ្វេសរីរាង្គដែលដាំដោយជនជាតិដើមភាគតិចនៅឃុំប៊ូស្រា ស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី លក់ទៅទីផ្សារបរទេស មានតម្លៃ ៥ដុល្លារ និងក្នុងស្រុកត្រឹមតែ ៤.៥ដុល្លារក្នុងមួយគីឡូក្រាម»។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com និងលោក យស ចាន់ថា នាយកក្រុមហ៊ុនទីម័រកាហ្វេ និងជាអ្នកសម្របសម្រួលការដាំរបស់ជនជាតិដើមភាគតិច ដូចតទៅ៖
បើតាមលោក ចាន់ថា បច្ចុប្បន្ននេះកាហ្វេមណ្ឌលគិរី (ប៊ូស្រា) មានទីផ្សារច្រើន ខណៈដែលទំហំនៃផលិតផលនៅមានការខ្វះខាតនៅឡើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារ។ ដោយសារមើលឃើញសក្ដានុពលទីផ្សារនេះ ក្រុមហ៊ុនលោក នឹងជំរុញឲ្យមានការដាំដុះកាហ្វេសរីរាង្គនេះថែមទៀត ដោយរំពឹងថា អាចប្រមូលពី៥០ទៅ៦០តោន នាពេលខាងមុខ។
លោក យស ចាន់ថា រៀបរាប់យ៉ាងដូច្នេះថា ៖ «ខ្ញុំខ្លួនឯងផ្ទាល់ ចង់លក់ក្នុងស្រុកច្រើនជាង ក្រៅប្រទេស។ ខាងក្រៅប្រទេស គាត់បញ្ជាទិញ ប៉ុន្តែខ្ញុំឲ្យគាត់បានតែពាក់កណ្ដាល»។ ក្នុងឆ្នាំ២០១៨នេះ មានប្រទេសជប៉ុន, កូរ៉េ និងតៃវ៉ាន់ បានបញ្ជាទិញកាហ្វេរបស់លោក ដោយក្នុងនោះ ជប៉ុន បានបញ្ជាទិញចំនួន ១២ តោន និងកូរ៉េចំនួន ១០ តោន។
អត្ថបទទាក់ទង
សេដាក អញ្ជើញកសិករ, អ្នកសារព័ត៌មាន និងអ្នកជំនួញ ទៅជួបជនជាតិដើមភាគតិចដាំកាហ្វេសរីរាង្គនៅមណ្ឌលគិរី
ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for iOS:
https://apple.co/2ub9pdj
និង Android:
http://bit.ly/2KSe1MB
។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក
Thmey Thmey 25
និង YouTube Channel:
https://goo.gl/D6xQBv
៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កាហ្វេ
មណ្ឌលគិរី
សរីរាង្គ
ជប៉ុន
កូរ៉េ
តៃវ៉ាន
កសិកម្ម
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម