ជាតិ
សិល្បះ
ដំណឹងដ៏សោកស្តាយ! លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាព!
× លោកតា ប្រាជ្ញ ឈួន សិល្បករចាប៉ីដងវែងកំពូលរបស់កម្ពុជា បានទទួលមរណភាពដោយរោគាពាធ កាលពីវេលាម៉ោង១:៣០នាទី ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា នេះ។ សពលោកតា ត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តបទុមវតី រាជធានីភ្នំពេញ។
ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន មានស្ថានភាពជំងឺរ៉ាំរៃ ដូចជាលើសឈាម បញ្ហាតម្រងនោម បេះដូង និងសួត ជាង១០ឆ្នាំហើយ។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ស្ថានភាពជំងឺគាត់ធ្វើទុក្ខខ្លាំង ដែលធ្វើឲ្យគ្រួសាររបស់លោកព្រឹទ្ធាចារ្យ សម្រេចចិត្តបញ្ជូនលោកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ មុននឹងបញ្ជូនបន្តមកមន្ទីរពេទ្យកាល់ម៉ែត្រ នាថ្ងៃទី៨ ខែវិច្ឆិកា។
លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន បច្ចុប្បន្នអាយុ៨២ឆ្នាំ ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍នៅភូមិកំណើត ក្នុង ស្រុកទ្រាំង ខេត្តតាកែវ បានចាប់អាជីពជាអ្នកចាប៉ី ជាង៧០ឆ្នាំមកហើយ។ លោកត្រូវបានទទួលស្គាល់ជាបុគ្គលដ៏មានទេពកោសល្យមួយរូប និងជាទីគោរពរបស់ពលរដ្ឋកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com