ជាតិ
សិល្បះ
មន្ត្រី​៖ សម្តេច ហ៊ុន សែន ឲ្យ​ក្រសួង​ពីរ ជួយ​រៀបចំ​បុណ្យ​លោកតា ប្រាជ្ញ ឈួន
17, Nov 2018 , 12:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ឧបត្ថម្ភថវិកាដល់លោក ប្រាជ្ញ ឈួន និង លោក គង់ ណៃ (ពាក់វែនតាខ្មៅ) កាលអំឡុងខែកញ្ញា ឆ្នាំ២០១៧
សម្តេច ហ៊ុន សែន ឧបត្ថម្ភថវិកាដល់លោក ប្រាជ្ញ ឈួន និង លោក គង់ ណៃ (ពាក់វែនតាខ្មៅ) កាលអំឡុងខែកញ្ញា ឆ្នាំ២០១៧
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រសួង​ព័ត៌មាន និង ក្រសួង​វប្បធម៌ ឲ្យ​ជួយ​គិតគូរ​រួមគ្នា​លើ​ការរៀបចំ​ពិធី​បុណ្យសព​អ្នកប្រាជ្ញ​ចាប៉ី​ដែង​វែង ប្រាជ្ញ ឈួន​។ នេះ​បើតាម​ន្ត្រី​ជាន់ខ្ពស់​ម្នាក់រ​បស់​ក្រសួង​វប្បធម៌ ដែល​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ពិធីបុណ្យ​របស់​ព្រឹទ្ធ​ភិរម្យ​វោហារ ប្រាជ្ញ ឈួន​។


 
​​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​លោក ប្រាជ្ញ ឈួន ដែល​លោក ចាត់ទុកជា​មរតក​ម​នុស្ស​រស់​ដ៏​សំខាន់​ផ្នែក​សិល្បៈ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​បែបនេះ​៖«​យើង បាន​បំពេញ​កាតព្វកិច្ច​រួចហើយ ក្នុងការ​ជួយឧបត្ថម្ភ​គាត់​កន្លងមក​។ មិនមែន​យើង​មិន​យកចិត្តទុកដាក់​ពី​សិល្ប​ករចាស់ៗ​របស់​យើង​នោះទេ​»​។ 
 
​សព​លោក ប្រាជ្ញ ឈួន តម្កល់​នៅក្នុង​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ រហូតដល់​ថ្ងៃ​បូជា គឺ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ តែ​វិធី​បុណ្យ​គម្រង់​៧​ថ្ងៃ នឹង​រៀបចំ​នៅ​ស្រុកកំណើត​របស់លោក ក្នុងភូមិ​សម៉រ​ក្រោម ឃុំ​ខ្វាង ស្រុក​ទ្រាំង ខេត្តតាកែវ​។ 
 
​សិល្បករ​ចាប៉ីដងវែង​កំពូល​រូបនេះ បានទទួល​មរណភាព​ក្នុង​វ័យ​៨២​ឆ្នាំ ដោយ​រោគាពាធ កាលពី​វេលា​ម៉ោង​១:៣០​នាទី ឈានចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ​។ លោក មាន​ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ ដូចជា​លើសឈាម តម្រង់​នោម បេះដូង និង​សួត ជាង​១០​ឆ្នាំ​ហើយ​។ 
 
​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ស្ថានភាព​ជំងឺ​របស់លោក ធ្វើទុក្ខ​ខ្លាំង ដែល​ជំរុញ​ឲ្យ​គ្រួសារ សម្រេចចិត្ត​បញ្ជូន​លោក ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ហើយ​បន្ទាប់មក បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​។ 
 
​លោក ប្រាជ្ញ ឈួន បាន​ចាប់​អាជីព​ជា​អ្នក​ចាប៉ី ជាង​៧០​ឆ្នាំ​មកហើយ​។ កាលពី​អំឡុង​ឆ្នាំ​២០១២ លោក បានទទួល​គោរមងារ​ជា «​ភិរម្យ​វោហារ​» ពី​ព្រះមហាក្សត្រ​៕
 

Tag:
 ប្រាជ្ញ ឈួន​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com