ជាតិ
សិល្បះ
សម្តេច ហ៊ុន សែន៖ មរណភាពព្រឹទ្ធាចារ្យភិរម្យវោហោរ ប្រាជ្ញ ឈួន ជាការបាត់បង់អ្នកប្រាជ្ញមួយរូប
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខឧបាសិកា អ៊ុក ព្រីង ភរិយាសពព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន ដែលបានទទួលមរណភាពកាលពីយប់ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអាយុ៨២ឆ្នាំ ដោយរាគាពាធ។
ប្រមុខរដ្ឋាភិបាល បានបង្ហាញពីការសោកស្តាយ ចំពោះការបាត់បង់ស្តេចចម្រៀងចាប៉ីដងវែងរូបនេះ។ សម្តេចបានសរសេរថា៖ «ការបាត់បង់ ព្រឹទ្ធាចារ្យភិរម្យវោហារ គឺជាការបាត់បង់អ្នកប្រាជ្ញមួយរូប ដែលបានរួមដំណើរ ជាមួយរូបខ្ញុំ និងភរិយា ក្នុងបេសកកម្មបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ចាប់ពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ»។
សម្តេច ហ៊ុន សែន បានលើកឡើងថា ឆន្ទៈមនសិការបញ្ញាញាណរបស់ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន នៅតែភ្លឺចិញ្ចាចជានិច្ចក្នុងបេះដូងខ្មែរគ្រប់ពេល៕
© រក្សាសិទ្ធិដោយ thmeythmey.com