ONE Championship
កីឡាជាតិ
ជាតិ
សុខ ធី ចាញ់​កីឡាករ​ថៃ Lerdsila ដោយ​ពិន្ទុ​ក្នុងព្រឹត្តិការណ៍ ONE: Warrior’s Dream នៅឥណ្ឌូណេស៊ី
17, Nov 2018 , 9:55 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ សុខ ធី បាន​ចាញ់​កីឡាករ​ថៃ Lerdsila ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ ONE: Warrior’s Dream នៅ​កីឡដ្ឋាន Istora ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​



​សុខ ធី និង Lerdsila បាន​ប្រកួត​ក្នុង​កម្មវិធី One Super Series រវាង​មួយ​ថៃ និង​គុន​ខ្មែរ​។  ការប្រកួត​ដំណើរការបាន​៣​ទឹក​ពេញ ដោយ​កីឡាករ​ថៃ Lerdsila ឈ្នះ​ដោយ​ពិន្ទុ​។​

​សម្រាប់​កំណត់ត្រា​មុន​ការប្រកួត កីឡាករ​គុន​ខ្មែរ សុខ ធី ដែល​ទើប​តែមាន​អាយុ​២១​ឆ្នាំ ធ្លាប់​ឆ្លងកាត់​ការប្រកួត​ជាង​២០០​ដង ដោយ​ឈ្នះ​២២១​ដង ចាញ់​៣៦​ដង និង​ស្មើ​១២​ដង​។​

Lerdsila នៃ​ក្លិប Phuket Top Team មាន​អាយុ​៣៧​ឆ្នាំ ដោយ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​មួយ​ថៃ ជាង​២០០​ដង​ផងដែរ ដោយ​ឈ្នះ​១៨៦​លើក ចាញ់​៣១​លើក និង​ស្មើ​៥​លើក​។​

​កាលពី​ព្រឹត្តិការណ៍ HEART OF THE LION នៅ​សង្វៀន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា កីឡាករ​កម្ពុជា មាស ម៉ើ បាន​សន្លប់​ក្រោម​កម្លាំង​ជើង​របស់​កីឡាករ​ឥណ្ឌូណេស៊ី​-​ហូ​ឡង់ Anthony Engelen ក្រោយ​ការប្រកួត​ទឹក​ទីមួយ ដំណើរការបាន​ត្រឹម​៣៩​វិនាទី​ប៉ុណ្ណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com