ខ្មែរក្រហម
ជាតិ
ស.ស.យ.ក៖ ការដាក់ទោសមេខ្មែរក្រហមជាប់ពន្ធនាគារមួយជីវិត ជាឱសថដ៏ស័ក្តិសិទ្ធិព្យាបាលរបួសស្នាមរបស់កម្ពុជា សាលាក្តីខ្មែរក្រហមនាអំឡុងពេលប្រកាសសាលក្រម។ រូបថត AFP
× ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានចាត់ទុកការផ្តន្ទាទោសអតីតមេខ្មែរក្រហម នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារមួយជីវិត គឺជាឱសថដ៏ស័ក្តិសិទ្ធិក្នុងការព្យាបាលរបួសស្នាមទាំងឡាយរបស់កម្ពុជា ក្នុងការផ្តល់នូវយុត្តិធម៌ដល់ពលរដ្ឋខ្មែរ ដែលបានរងគ្រោះក្នុងរបបខ្មែរក្រហម។ នេះតាមសេចក្តីថ្លែងការណ៍របស់ស.ស.យ.ក នាថ្ងៃទី១៧វិច្ឆិកា។
សេចក្តីថ្លែងការណ៍ខាងលើនេះ ធ្វើឡើងបន្ទាប់ពីតុលាការខ្មែរក្រហម បានបើកសវនាការប្រកាសក្រម ឲ្យ នួន ជា និង ខៀវ សំផន ជាប់ពន្ធនាគារមួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ក្នុងសំណុំរឿង ០០២/០២ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២១០៨។
ស.ស.យ.ក លើកឡើងថា សាលក្រមនេះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់សច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលយុវជនកម្ពុជាជំនាន់ក្រោយត្រូវតែចងចាំ រៀនសូត្រពីកំហុសដ៏ធំធេងនេះ ដោយត្រូវចៀសវាង និងត្រូវបង្ការឲ្យបានដាច់ខាតកុំឲ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ ទោះក្នុងកាលៈទេសៈ ណាក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com