ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូរ​ប្រយ័ត្ន​! បើ​ពិបាក​ដកដង្ហើម​បែបនេះ​ប្រញាប់​ទៅ​ជួប​ពេទ្យ​
19, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា អ្នក​មិនអាច​ដកដង្ហើម​បាន​គ្រប់គ្រាន់​ទេ នោះ​មានន័យថា​ជាការ​ពិបាក​ដកដង្ហើម​ហើយ​។ ការពិបាក​ដកដង្ហើម​អាចជា​សញ្ញា​មួយ​នៃ​បញ្ហា​សុខភាព ដែល​វា​ច្រើនតែ​ទាក់ទង​នឹង​ជំងឺ​បេះដូង ឬ​សួត​។ ប៉ុន្តែ​អ្នក​ក៏​អាច​ធ្លាប់មាន​ការពិបាក​ដក​ដង្ហើម​នេះ​បណ្តោះអាសន្ន​ក្រោយពី​ហាត់ប្រាណ​ហត់​ខ្លាំង​ដែរ​។​

 
​អា​ការៈសំខាន់​នៃ​ការពិបាក​ដកដង្ហើម គឺ​ដង្ហើម ឬ​ចង្វាក់​ដង្ហើម​ញ៉ាប់​។ វា​អាច​កើតឡើង​យូរ​បំផុត​រយៈពេល​មួយ​នាទី ឬ​ពីរ​នាទី​ក្រោយពី​ធ្វើ​សកម្មភាព​ខ្លាំងពេក​។ ឬ​វា​អាចជា​បញ្ហា​រ៉ាំរ៉ៃ​មួយ​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ថា មិនអាច​ស្រូបខ្យល់​ចូល​សួត​គ្រប់គ្រាន់​ឡើយ​។ ករណី​ធ្ង​ន​ធ្ង​រ អ្នក​ប្រហែលជា​យល់ថា ខ្លួនឯង​ដូច​ខ្វះ​អុកស៊ីសែន​ដក​អ៊ីចឹង​។ ការពិបាក​ដកដង្ហើម​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​តឹងទ្រូង​ដែរ​។ ការពិបាក​ដកដង្ហើម​ដែល​កើតឡើង​ក្រោយពី​ហាត់ប្រាណ​ខ្លាំង​គឺអាច​ស្រួល​យល់​ទេ​។ ប៉ុន្តែ​ចូរ​ស្វែងរក​ការព្យាបាល​ភ្លាម​បើសិន​ជាមាន​អាកា​រៈ​ដូចខាងក្រោម​នេះ​៖
 
​ពិបាក​ដកដង្ហើម​ជាង​ធម្មតា​ក្រោយពី​ហាត់ប្រាណ​រួច​
​ដកដង្ហើម​មិន​ដល់​គ្នា​ក្រោយពី​ធ្វើ​សកម្មភាព​ធម្មតាៗ​ដែល​ធ្លាប់តែ​ធ្វើ​រួច​មិន​អី​
​ចាប់ផ្តើម​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម​ដោយ​គ្មាន​ហេតុផល​
​ការហាត់​ប្រាណ​ច្រើនតែ​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម​រយៈពេល​ខ្លី​។ បើសិនជា​អ្នក​ស្ថិតក្នុង​ស្ថានភាព​ដែល​ពិបាក​ដកដង្ហើម​រយៈពេល​យូរ ឬ​ពិបាក​ដកដង្ហើម​ខ្លាំង​ដោយ​មិនដឹង​មូលហេតុ នោះ​វា​អាចជា​បញ្ហា​ហើយ​។ ការ​ពី​បាក​ដក​ដ​ង្ហើ​មិនមែនជា​ជំងឺ​ទេ តែ​វា​ជា​អាកា​រៈ​របស់​ជំងឺ​ណាមួយ​។ ខណៈពេលដែល​វា​គួរតែ​ជា​រឿង​ដែល​ត្រូវការ​ពេទ្យ​វាយតម្លៃ តែ​ជំងឺ​ដែល​អាច​នាំ​ឲ្យ​ពិបាក​ដកដង្ហើម​ភ្លាមៗ និង​ត្រូវ​ព្យាបាល​បន្ទាន់​នោះ​មានដូចជា​៖
 
​ខ្សោយបេះដូង​
​សម្ពាធ​ឈាម​ចុះ​ទាប​
​ជំងឺ​រលាក​សួត​
​ជំងឺ​មាន​កំណក​ឈាម​ចូលក្នុង​សួត​
​ពុល​កាបូនឌីអុកស៊ីត​
​ស្ត្រេ​ស ឬ​ថប់​អារម្មណ៍​
​អ្នក​ក៏​ប្រហែលជា​ធ្លាប់មាន​អាកា​រៈ​ពិ​ដកដង្ហើម​ភ្លាមៗ​ហើយ​បើសិន​ជាមាន​ដុំ​អាហារ ឬអ្វី​មួយ​ស្ទះ​ក្នុង​ផ្លូវដង្ហើម​។ ការ​មាន​របួស​ដែល​គ្រោះថ្នាក់​ដល់​សួត ឬ​ធ្វើ​ឲ្យ​បាត់បង់​ឈាម​ច្រើន​ក៏​នឹង​ពិបាក​ដកដង្ហើម​ដែរ​។ យ៉ាងណាមិញ មូលហេតុ​ដែល​នាំ​ឲ្យ​ពិបាក​ដកដង្ហើម​ជា​លក្ខណៈ​រ៉ាំរ៉ៃ​អាចមាន​ដូចជា​៖
 
​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​
​ជំងឺ​រលាក​សាច់​សួត​
​រាងកាយ​មិន​អំណោយ​ផង​ល​ល្អ​
​ធាត់​ជ្រុល​
​ជំងឺ​បេះដូង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com