ឡាន​កាន់តែ​បុរាណ តម្លៃ​កាន់តែ​ថ្លៃ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ឡាន​កាន់តែ​បុរាណ តម្លៃ​កាន់តែ​ថ្លៃ
19, Nov 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ រថយន្ត VOLKSWAGEN បុរាណ​២​គ្រឿង ដែល​មួយគ្រឿង​ផលិត​នៅ​ឆ្នាំ​១៩៦១ និង​មួយគ្រឿង​ទៀត ផលិត​ឆ្នាំ​១៩៦៧ ត្រូវបាន​ឈ្មួញ​នាំចូល​ពី​ប្រទេស​ជប៉ុន យកមក​លក់​នៅក្នុង​ប្រទេស​កម្ពុជា​។ ម៉ាក​រថយន្ត​របស់​អា​ល្លឺ​ម្ល៉​ង់​ទាំង​២​គ្រឿង គឺ VOLKSWAGEN Squareback Station Wagon ផលិត​ឆ្នាំ​១៩៦៧ ពណ៌​ក្រហម (​សម្រាប់​គ្រួសារ​) និង VOLKSWAGEN Karmann ឆ្នាំ​១៩៦១ ពណ៌​បៃតង (​គូ​ពេ កីឡា​)​។

 

 
​ក្នុង​បទ​សម្ភាស​នេះ កញ្ញា ហេង បុ​ឡែ​ន ដែលជា​អ្នក​នាំចូល​រថយន្ត​ឲ្យ​ដឹងថា គាត់​លក់ VOLKSWAGEN Karmann ឆ្នាំ​១៩៦១ ក្នុងតម្លៃ​៥៥,០០០​ដុល្លារ​។ ឯ VOLKSWAGEN Squareback Station Wagon ផលិត​ឆ្នាំ​១៩៦៧ លក់​ក្នុងតម្លៃ​២៧,០០០​ដុល្លារ​។ មានន័យ​ឡាន​កាន់តែ​បុរាណ ថ្លៃ​កាន់តែ​ខ្ពស់​។​
 
​សូម​អញ្ជើញ​ស្តាប់​សម្ភាស​រវាង​នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា ហេង បុ​ឡែ​ន ដូចតទៅ​៖
 


 







Tag:
 ឡាន​បុរាណ​
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com