ជាតិ
សេដ្ឋកិច្ច
ដេប៉ូលក់ប្រេងមួយកន្លែងទៀត ត្រូវប្ដឹងទៅតុលាការ
× ភ្នំពេញ៖ មន្ត្រីកាំកុងត្រូល បានរកឃើញដេប៉ូប្រេងមួយកន្លែងនៅខណ្ឌមានជ័យ ប្រព្រឹត្តកំហុសលើកទី២ និងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅលើទំព័រហ្វេសរបស់ខ្លួន នៅថ្ងៃទី១៩ខែវិច្ឆិកា។
ការបញ្ជូនសំណុំរឿងទៅតុលាការនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីកាំកុងត្រូល នៅថ្ងៃទី១៩ខែវិច្ឆិកា បានចុះត្រួតពិនិត្យស្ថានីយចំនួន៣ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានរកឃើញថាដេប៉ូតេលា អ័រគីដេ ៩៩៩៩ បន្តប្រព្រឹត្តកំហុស លក់មិនគ្រប់លីត្រ ជាថ្មីម្ដងទៀត។
កាំកុងត្រូលបញ្ជាក់ថា ស្ថាប័នខ្លួនបានកសាងសំណុំឯកសារបញ្ជូនទៅតុលាការចំពោះករណីដេប៉ូ ខាងលើនេះ៕
រូបពីកាំកុងត្រូល
© រក្សាសិទ្ធិដោយ thmeythmey.com