អត្ថបទពាណិជ្ជកម្ម
ជាង​អគ្គិសនី​ម្នាក់ ឈ្នះ​រង្វាន់​70​លាន​រៀល ពី​ភេសជ្ជៈ​ខា​រ៉ា​បាវ
20, Nov 2018 , 10:29 am        
រូបភាព
​ភ្នំពេញ​៖ បុរស​ម្នាក់​ដែលជា​ជាង​អគ្គិសនី​ឯកជន បាន​មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ចំនួន​ទឹកប្រាក់​70​លាន​រៀល​។ បច្ចុប្បន្ន លោក មុំ សាវឿន បម្រើ​ការងារ​នៅក្នុង​អា​ផាត​មិន​មួយកន្លែង  ហើយ​គាត់​កំពុងស្នាក់នៅ​បណ្តោះអាសន្ន នៅក្នុង​សង្កាត់​បឹង​កេងកង 1 ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។
 
​ថ្លែងប្រាប់​ក្រុមការងារ និង​អ្នកសារព័ត៌មាន ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​កន្លែង​ស្នាក់នៅ​ផ្ទាល់​តែម្ដង​នោះ លោក មុំ សាវឿន បាន​ប្រាប់​ឱ្យដឹងថា លោក​មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់​។ ប៉ុន្តែ​ដោយសារ​កត្តា​ជីវភាព លោក និង​ភរិយា បានសម្រេច​មក​រស់នៅ​ក្រុងភ្នំពេញ ដោយ​បម្រើ​ការងារ​ជាជាង​អគ្គិសនី​ឯកជន​។​


 
​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ បន្ទាប់ពី​ត្រឡប់​មកពី​បម្រើ​ការងារ​វិញ អស់កម្លាំង បុរស​វ័យ ៤៧​ឆ្នាំ​រូបនេះ បាន​យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង ដែល​ភរិយា​របស់លោក​ជា​អ្នកលក់​ស្រាប់​មក​ទទួលទាន​។ លុះ​ពេល​គាស់​ទទួលទាន ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​70​លាន​រៀល នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាមនោះ​លោក​ពិតជា​រីករាយ និង​រំភើប​ជាខ្លាំង ហើយ​បាន​ប្រាប់​ភរិយា​ឱ្យជួយ​ពិនិត្យមើល​។ លុះ​ព្រឹក​ឡើង ក៏​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន តាមរយៈ​លេខ​ទូរស័ព្ទ ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់​។ 
 
​លោក បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ទឹកប្រាក់​រង្វាន់​70​លាន​រៀល​នេះ លោក​នឹង​យក​មួយចំនួន​ទៅ​ទិញ​ដី​សង់ផ្ទះ ព្រោះ​សព្វថ្ងៃនេះ​រស់នៅ​ផ្ទះ​របស់​ថៅកែ​តែប៉ុណ្ណោះ ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​បង្កើត​មុខរបរ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។   ក្នុងពេល​ទទួល​រង្វាន់​នោះ លោក មុំ សាវឿន បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន ហើយក៏​សូម​អំពាវនាវ​ដល់​មហា​ជន​ទូទៅ បន្ត​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដើម្បី​មានឱកាស​ទទួល​សំណាង​ដូចជា​រូបលោក ។ 


 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ 70​លាន​រៀល ចំនួន​50​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​50 រង្វាន់​,​ទូរស័ព្ទដៃ iPhone ចំនួន​50​រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​1​កំប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ​។​
 
​អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​70​លាន​រៀល​។ អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ នឹងមាន​សំណាង​បានទទួល​រង្វាន់​7​លាន​រៀល​។ ដោយឡែក អ្នក​តាំង​លក់​ស្អាត​ជាងគេ នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​70​ម៉ឺន​រៀល​។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com