កីឡាអន្តរជាតិ
អន្តរជាតិ
អតីត CEO របស់ Juventus ទៅចិនរកតំណែងថ្មីជាមួយម្ចាស់ក្លិប Inter
× អតីតនាយកប្រតិបត្តិក្លិប Juventus លោក Giuseppe Marotta បានធ្វើដំណើរទៅចិនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយម្ចាស់ក្លិប Inter Milan ដែលជាអ្នកជំនួញចិន សម្រាប់តំណែងថ្មីរបស់លោកនៅក្លិបក្នុងក្របខណ្ឌ Serie A នេះ។ នេះបើយោងតាមរបាយការណ៍ពត៌មានអ៊ីតាលីនៅថ្ងៃទី១៨ ខែវិច្ឆិកា។
Marotta បានចាកចេញពី Juventus ក្នុងនាមជា CEO កាលពីដើមខែនេះបន្ទាប់ពីរួមរស់រយៈពេល៧ឆ្នាំជាមួយនឹងជោគជ័យយ៉ាងខ្លាំងក្លា។ ក្រោយការចាកចេញ នៅពេលនេះលោកកំពុងទាក់ទងដើម្បីទៅចូលរួមជាមួយក្លិបគូប្រជែងធំរបស់សេះបង្កង់ គឺ Inter Milan។
យោងតាមកាសែត Corriere della Sera និង Gazzetta dello Sport ឲ្យដឹងថា Marotta កំពុងស្ថិតនៅក្រុង Nanjing ប្រទេសចិន ដើម្បីជួបជាមួយម្ចាស់ក្លិប Suning នៃលីគកំពូលចិន លោក Zhang Jindong និងកូនប្រុស រូមទាំងប្រធានក្លិប Inter លោក Steven Zhang ដើម្បីពិភាក្សាអំពីតួនាទីនារបស់លោកនៅក្នុងក្លិបនេះ។
កាសែតទាំងពីររាយការណ៍ទៀតថា Marotta ចង់បញ្ជាក់ឲ្យច្បាស់ថាតំណែងនាពេលអនាគតរបស់លោកនឹងខុសពីលោក Piero Ausilio ដែលជានាយកផ្នែកកីឡារបស់ក្លិប Inter។
កិច្ចព្រមព្រៀងខាងលើត្រូវបានរំពឹងថា នឹងរួចរាល់មុនពេល Inter Milan ធ្វើដំណើរទៅជួប Juventus នៅថ្ងៃទី៧ ខែធ្នូ ក្នុងជំនួបក្របខណ្ឌអ៊ីតាលី Serie A៕
Tag:
បាល់ទាត់
Giuseppe Marotta
Juventus
© រក្សាសិទ្ធិដោយ thmeythmey.com