អត្ថបទពាណិជ្ជកម្ម
រួសរាន់ឡើង! កម្មវិធី«Samsung ទិញម៉ាសប្បាយ»នាឱកាសបុណ្យអុំទូក ជិតផុតកំណត់ហើយ
× ភ្នំពេញ៖ នៅតែមួយថ្ងៃទៀតទេ ពិធីបុណ្យអុំទូកនឹងចូលមកដល់។ ក្នុងឱកាសនេះដែរ បងប្អូនប្រាកដជាត្រូវការផលិតផលអេឡិចត្រូនិក ដែលល្អទាំងគុណភាព និងតម្លៃ សម្រាប់យកទៅលម្អគេហដ្ឋាន ហើយបើមានការប្រម៉ូសិនទៀតគឺកាន់តែប្រសើរ។
ដូច្នេះ សូមបងប្អូនអញ្ញើញមកទទួលយកកាដូ ពីកម្មវិធីបន្ថែមជូនដ៏ពិសេស«Samsung ទិញម៉ាសប្បាយ!»។ រាល់ការជាវផលិតផលសាមសុង ដូចជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូទឹកកក អតិថិជនជាទីស្រលាញ់របស់សាមសុងទាំងអស់ នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ចាប់ពី ២០ដុល្លារ រហូតដល់ ៥០០ដុល្លារ (20$ to 500$), ផ្តល់ការដំឡើងជូនដោយឥតគិតថ្លៃ និងជើងភ្ជាប់ជញ្ជាំង(Darker stand )!
គួររំលឹកដែរថា ការផ្តល់ជូនពិសេសនេះ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី ៣០វិច្ឆិកា ឆ្នាំ២០១៨។ សូមបញ្ជាក់ថា ផលិតផលដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះ សុទ្ធតែជាផលិតផលទំនើប ទាន់សម័យ និងកំពុងពេញនិយម ហើយផលិតផលស្ទើរតែទាំងអស់ មានបំពាក់បច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសំឡេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។
សូមអតិថិជនទាំងអស់ រួសរាន់ឡើង ដើម្បីកុំឲ្យប្រម៉ូសិនដ៏មហិមាប្រចាំឆ្នាំនេះ រំលងផុតឲ្យសោះ!។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ញើញមកទស្សនាផ្ទាល់ នៅតាមហាងទំនើបសាមសុង ដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ។
សូមបញ្ជាក់ផងដែរ ការផ្ដល់ជូននេះសម្រាប់តែផលិតផលសាមសុងមួយចំនួន ដែលបានកំណត់តែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com