ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​៖ ថ្ងៃមុខ កម្ពុជា នឹងមាន​លទ្ធភាព​ទិញ​ឧទ្ធម្ភាគចក្រ​ទំនើប​ពី​រុស្ស៊ី​
20, Nov 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​បាន​ទស្សនា​ឧទ្ធម្ភាគចក្រ​ដ៏​ទំនើប​ពីរ​គ្រឿង​របស់​រុស្ស៊ី ដែល​ហោះហើរ​បង្អួត​ពី​សមត្ថភាព​នៅ​ព្រលាន​ពោធិ៍ចិនតុង នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​។


 
​សម្តេច ទៀ បាញ់ បាន​កោតសរសើរ​ពី​គុណភាព​នៃ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ថ្មី​ទាំងពីរ​នេះ ថា​មាន​ភាពរឹងមាំ​ង មាន​ល្បឿន​លឿន មាន​សុវត្ថិភាព​ខ្ពស់ និង​អាច​ធានា​ពីសី​តុ​ណ្ភ​ភាព​។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ប្រាប់​អ្នកកាសែត​ថា នាពេល​អនាគត កម្ពុជា អាច​នឹងមាន​ឧទ្ធម្ភាគចក្រ​ទាំងនេះ យកមកប្រើ​ប្រាស់​ជាក់​ជាមិនខាន​។​






 
«​សម្តេច រដ្ឋាភិបាល​យើង ក៏ដូចជា​វិស័យ​ឯកជន គ្រោង​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ​នេះដែរ​ឬទេ ?»​។ អ្នកកាសែត​ម្នាក់ បាន​សួរ​បែបនេះ បន្ទាប់មក រដ្ឋមន្ត្រី​ការពារជាតិ បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចាប់អារម្មណ៍​តែមួយ​ទេ គឺ​គុណ​ភាពល្អ​។ ខ្ញុំ សូម​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទិញ បើ​មានលទ្ធភាព​។  ចំណែក រដ្ឋាភិបាល​យើង​វិញ គឺ​ចាប់អារម្មណ៍​តាំង​យូរណាស់​មកហើយ​។ យើង អាច​នឹងមាន​លទ្ធភាព​នៅ​ថ្ងៃក្រោយ ហើយ​យើង នឹង​គិតគូរ​និង​ខិតខំ​តាម​រូបភាព​ណាក៏ដោយ​»​។ 




 
​សម្តេច ទៀ បាញ់ ពុំបាន​បញ្ជាក់​ពី​តម្លៃ​នៃ​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ​ទេ​។ ឧទ្ធម្ភាគចក្រ​ទាំងពីរ​នេះ គឺ​ប្រភេទ Mi-171A2 និង ប្រភេទ Ansat៕ 



Tag:
 ទៀ បាញ់​
  ឧទ្ធម្ភាគចក្រ​រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com