អត្ថបទពាណិជ្ជកម្ម
ASUS សម្ពោធ​កំពូល​ទូរ​សព្ទ​ដៃ ROG សម្រាប់​លេង​ហ្គេម និង​ធ្វើ​ការងារ​កម្រិតធ្ងន់ ដំបូង​គេ​នៅ​កម្ពុជា
20, Nov 2018 , 4:57 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ASUS បានដាក់​សម្ពោធ​កំពូល​ទូរ​សព្ទ​ដៃ ROG ជា​ផ្លូវការ​នៅ Moto Café សាខា​ទួលគោក​។ ក្នុង​កម្មវិធី​សម្ពោធ​កំពូល​ទូរ​សព្ទ​នេះ ក៏មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​ភ្ញៀវកិត្តិយស រួមមាន​តំណាង​ចែកចាយ  និង​Youtuber ជាច្រើន​ផងដែរ​។

​លោក Robert ប្រធាន​តំណាង​ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ​អេ​ស៊ូ​សបាន​ឲ្យ​ដឹងថា  ទូរ​សព្ទ​ដៃ ASUS ROG បាន​ស្ថិតក្នុង​តំណែង​ទី​១ ដែល​ជាប់​ឈ្មោះ​ជា​ទូរ​សព្ទ​ដៃ​មាន​ល្បឿន​លឿន​ជាងគេ​បំផុត និង​ទទួលបាន​ពិន្ទុ​រហូតដល់​ទៅ 299706 ផងដែរ​។ ទិន្នន័យ​នេះ គឺ​យោងទៅតាម Antutu (www.antutu.com) global benchmark​។ ASUS ROG បានដាក់​លក់​ក្នុងប្រទេស​កម្ពុជា ក្នុងតម្លៃ ៩៩៩ ដុល្លារ​។ លោក​បន្ថែម​ដូច្នេះ​៖«​ទូរ​សព្ទ​ដៃ ASUS ROG មាន​ទំហំ​៦​អ៊ី​ញ និង​ត្រូវបាន​ធ្វើការ​រចនា​ឡើង ដោយ​យកចិត្តទុកដាក់​បំផុត​។ វា​មាន​បំពាក់​មក​ជាមួយនឹង Qualcomm® Snapdragon™ 845 ដែលមាន​ល្បឿន​គណនា 2.96GHz octa-core រួមទាំង​ប្រភេទ GPU Qualcomm® Adreno™ 630 ហើយក៏​ត្រូវបាន​ភ្ជាប់​មកជា​មួយ​ប្រដាប់​បញ្ចេញ​ខ្យល់​ឲ្យ​ត្រជាក់ និង​បច្ចេកវិទ្យា GameCool vapor-chamber cooling system ថែមទាំង​មាន​ជំនួយ​ពី AeroActive Cooler ផង​នោះ ដែល​អាច​គ្រប់គ្រង​ប្រព័ន្ធ​បញ្ចេញ​កម្តៅ​បាន​យ៉ាង​ល្អ​។ ASUS ROG ធ្វើ​ឲ្យ​ការលេង​ហ្គេម ឬ​ប្រើ​កម្មវិធី​ទូរ​សព្ទ​ធំៗ​របស់​អ្នកប្រើប្រាស់ នឹង​គ្មាន​ការបារម្ភ​ទៅលើ​ការឡើង​កម្តៅ​ខ្លាំង​ទៀតឡើយ ហើយ​វា​បានក្លាយ​ជា​ទូរ​សព្ទ ដែល​បំពេញតម្រូវការ​អ្នកលេង​ហ្គេម​គ្រប់គ្នា​ចង់បាន​។ 








 
ROG Phone មាន​អេក្រង់​ប្រភេទ AMOLED ដែលមាន​កម្រិត Refresh rate 90Hz និង response time ត្រឹម​1ms តែប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ ទទួលបាន​កម្រិត​មើលឃើញ​ដល់ HDR ផងដែរ​។ ការ​រចនា​ដោយ​ភ្ជាប់​មកជា​មួយ​នៅ​សេន​ស័​រ AirTriggers ដែល​ប្រៀបបាន​ទៅនឹង R1 និង​L1​សម្រាប់​ដៃ​ហ្គេម​ដូច្នោះ​ដែរ​។ ឧបករណ៍​TwinView Dock សម្រាប់​ការប្រើប្រាស់​កម្មវិធី​២ នៅលើ​អេក្រង់​២ ក្នុងពេល​តែមួយ​បាន​។ ឧបករណ៍ Mobile Desktop Dock សម្រាប់​ភ្ជាប់​ទៅ​Desktop ក្នុង​ការលេង​ហ្គេម និង​ឧបករណ៍ Gamevice controller ជាមួយ WiGig Display Dock ដែល​ប្រើ Wifi 60GHz សម្រាប់​លេង​ហ្គេម​ទៅលើ​អេក្រង់​ធំៗ​។ 










 
​មិនតែប៉ុណ្ណោះ វា​មាន​ភ្លើង ASUS Aura RGB និង Aura Sync support, រួមជាមួយ​នឹង​តិច​ណូ​ឡូ​ជី ASUS HyperCharge ដែល​អាច​សាក​ថ្ម​បាន​លឿន​បំផុត សុវត្ថិភាព​បំផុត និង​មិន​ឲ្យ​ក្តៅ​ទូរ​សព្ទ​ផងដែរ​»​។​
 
ROG Phone: កម្លាំង​ប្រតិបត្តិការ​លឿន​បំផុត ជាមួយនឹង​ការមើលឃើញ​គ្មាន​គូ​ប្រៀប រួមទាំង​ការគ្រប់គ្រង ក្នុង​ការលេង​ហ្គេម​ប្រកបដោយ​ភាព​ឥតខ្ចោះ​។​
Antutu Benchmark V7 global rankings: http://www.antutu.com/en/doc/116054.htm 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com