ជាតិ
សេដ្ឋកិច្ច
ប្រធាន CATA ថា ខ្មែរ​កម្សាន្ត​ក្រៅប្រទេស​ច្រើន​ក្នុង​បុណ្យអុំទូក បើ​ទោះ​ចំនួន​ជើងហោះហើរ​នៅមានកម្រិត​
20, Nov 2018 , 6:05 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​ចេញទៅ​កម្សាន្ត​ក្រៅប្រទេស ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ នឹងមាន​សន្ទុះ​កើនឡើង ដែល​អាច​ច្រើនជាង​ឆ្នាំមុន​ទៅទៀត​។ នេះ​បើតាម​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ភា្ន​ក់​ងារ​ទេសចរណ៍​កម្ពុជា (CATA)​។


 
​លោកស្រី ឆាយ ស៊ីវ​លីន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ថា ស្រប​ពេលដែល​កម្រិតជីវភាព​ប្រសើរឡើង ពលរដ្ឋ​ខ្មែរ​មាន​និន្នាការ​ធ្វើ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​កាន់​ច្រើន ពិសេស​ក្នុងឱកាស​បុណ្យអុំទូក​នេះ​។ លោកស្រី​ប្រាប់​ដូច្នេះ​ថា​៖«​ពលរដ្ឋ​ទៅ​ក្រៅប្រទេស នឹង​កើន​ខ្លះៗ​ដែរ ហើយ​ពួកគាត់​ចូលចិត្ត​ទៅ​កន្លែង​ទេសចរណ៍​ប្លែកៗ​។ ពលរដ្ឋ​នឹង​ចេញទៅ​ប្រទេស​ចិន ថៃ ម៉ាឡេស៊ី សិង្ហ​បុរី  តៃវ៉ាន់ កូរ៉េ ជប៉ុន ហើយ​ទៅខាង​អារ៉ាប់​ជាដើម​»​។​
 
​ប្រធាន​សមាគម CATA រូបនេះ បន្ថែមថា ចំនួន​ទេសចរ​ទៅ​បរទេស​ក្នុង​បុណ្យអុំទូក នឹងមាន​សន្ទុះ​ជាង​ការ​ព្យាករ​នេះ​ទៅទៀត បើ​កម្ពុ​ជាមាន​ជើង​ហោះ​អន្តរជាតិ​ចេញ​-​ចូល ច្រើនជាង​សព្វថ្ងៃ​។ «​តាមពិត សន្ទុះ​អាច​កើន​ជាងនេះទៀត តែដោយសារ​ជើងហោះហើរ​នៅមានកម្រិត សំ​ប​ត្រុយ​ន្ត​ហោះ​មិនអាច​ផ្ដល់​បាន​ច្រើន​គ្រប់គ្នា​»​។ លោកស្រី ឆាយ ស៊ីវ​លីន បញ្ជាក់​ដូចនេះ​៕
 

Tag:
 ទេសចរ​ក្រៅប្រទេស​
© រក្សាសិទ្ធិដោយ thmeythmey.com