«ផាសិនសរីរាង្គ» របស់ជនជាតិដើមភាគតិច កំពុងគ្របដណ្ដប់ទីផ្សារក្នុងស្រុក
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
«ផាសិនសរីរាង្គ» របស់ជនជាតិដើមភាគតិច កំពុងគ្របដណ្ដប់ទីផ្សារក្នុងស្រុក
20, Nov 2018 , 7:30 pm        
រូបភាព
មណ្ឌលគិរី៖ អង្គការសេដាក បានជំរុញជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ឱ្យដាំផ្លែផាសិនសរីរាង្គឱ្យបានកាន់តែច្រើន ខណៈពេលដែលកំពុងមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរីមួយចំនួន បានដាំដំណាំទាំងនេះ ផ្គត់ផ្គង់លើទីផ្សារអង្គការសេដាក និងក្រៅប្រទេសផងដែរ។



ដំណាំ «ផាសិន ឬក្រូចវល្លិ» មានតម្រូវការទីផ្សារយ៉ាងខ្លាំង។ «ផាសិន ឬក្រូចវល្លិ» ដែលដាំដោយជនជាតិដើមភាគតិចព្នក នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺជាដំណាំសរីរាង្គ ហើយមានតម្លៃចាប់ពី ៥០០០ទៅ៦០០០រៀលក្នុង១គីឡូ។ ក្រៅពីដំណាំ «ផាសិន ឬក្រូចវល្លិ» កសិករទាំងនោះ ក៏មានដំណាំកាហ្វេផងដែរ ដែលអង្គការសេដាកបានជំរុញដូចគ្នា។ 
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey និងលោកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាក ដូចតទៅ៖


 
ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន, កសិករ និងដៃគូជំនួញ ទៅកាន់ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦-១៨ ខែវិច្ឆិកាកន្លងទៅ លោកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាក បានលើកឡើងថា អង្គការសេដាក បានជំរុញទីផ្សារដល់ជនជាតិដើមភាគតិចក្នុងការដាំដុះដំណាំសរីរាង្គ។ លោកស្រីនាយិកា បន្តថា  «ផាសិន ឬក្រូចវល្លិ»នៅក្នុងតំបន់ដាក់ដាំនេះ ត្រូវបានដាំដុះដោយជនជាតិដើមភាគតិច និងមានរសជាតិឆ្ងាញ់។


 
តាមរយៈការដាំដំណាំនេះ អង្គការសេដាក ចង់លើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច។ ទន្ទឹមនឹងនេះ បុគ្គលិកអង្គការសេដាក តែងតែចុះបង្ហាត់បង្រៀនពីបច្ចេកទេសផ្សេងៗដល់កសិករដែលជាជនជាតិដើមភាគតិចក្នុងតំបន់នោះជាប្រចាំ។ អង្គការសេដាក នឹងបន្តជំរុញការដាំដុះរបស់ជនជាតិដើមភាគតិចឲ្យបានច្រើនជាងនេះ ហើយសេដាក ក៏បានបញ្ជាក់គុណភាពដំណាំសរីរាង្គជូនជនជាតិដើមភាគតិចផងដែរ។ សម្រាប់ដំណាំផាសិននេះ សេដាក បានទទួលទិញពីជនជាតិដើមភាគតិច ក្នុង១អាទិត្យ ២ដង ដោយក្នុង១ដង ចាប់ពី៥០ទៅ ១០០គីឡូ។


 
 
អត្ថបទទាក់ទង


 
ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv


 

Tag:
 ផាសិន
  សេដាក
  មណ្ឌលគិរី
  សរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com