ជាតិ
បុណ្យអុំទូក
ទូកង​ចំនួន ៣៣ ត្រៀម​ប្រណាំង​ក្នុង​ថ្ងៃបុណ្យ​អុំទូក​នៅ​ខេត្តសៀមរាប​
21, Nov 2018 , 11:39 am        
រូបភាព
​សៀមរាប​៖ ខេត្តសៀមរាប រៀបចំ​ពិធីបុណ្យ​អុំទូក​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី​២១ ដល់​២២ វិច្ឆិកា តាម​បណ្ដោយ​ស្ទឹង​សៀមរាប នៅ​ចំណុច​បរិវេណ​មុខ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​។ ស្ដង់​ជាច្រើន​ត្រូវបាន​ដំឡើង និង​រៀបចំ​សម្រាប់​អាជីវករ​លក់ដូរ ទាំង​នៅ​សងខាង​ផ្លូវ​ជុំវិញ​ស្ទឺ​ង និង​លើ​សួនច្បារ​ក្បែរ​នោះ​។ តាម​គណៈកម្មការ​រៀប​ចំ​បុណ្យអុំទូក​ខេត្តសៀមរាប នៅ​ឆ្នាំនេះ​មាន​ទូកង​ចំនួន ៣៣​ទូក ចូលរួម​ប្រណាំង​នៅ​ឆ្នាំនេះ ដែល​មកពី​បណ្ដា​ស្រុក​ជុំវិញ​ខេត្តសៀមរាប​។​

 
​ជាមួយគ្នានេះដែរ អាជ្ញាធរ​បាន​ត្រៀម​ធុង​សំរាម​ជិត​១​ពាន់​ធុង ពង្រាយ​នៅតាម​គោលដៅ​ជុំវិញ​ពិធី ដើម្បី​សម្រួល​ដល់​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​៕
 
​ខាងក្រោម​នេះ ជា​ទិដ្ឋភាព​ខ្លះៗ មុន​ពិធី​បុណ្យអុំទូក ដែល​ចាប់ផ្តើម​នៅ​ម៉ោង ២​រសៀល ថ្ងៃទី​២១ វិច្ឆិកា​នេះ​
 
















© រក្សាសិទ្ធិដោយ thmeythmey.com