ជាតិ
បទសម្ភាសន៍
បុណ្យអុំទូក
វីដេអូ
ទូក​«​អធិរាជ​ស្ដេច​កន សែន​ជ័យ​» ចំណុះ​៧៥​នាក់ ប្តេជ្ញា​យកជ័យ​ក្នុងការ​ប្រណាំង​នៅថ្ងៃនេះ​
21, Nov 2018 , 12:13 pm        
រូបភាព
​ភ្នំពេញ​៖ ទូកង ឈ្មោះ​«​អធិរាជ​ស្ដេច​កន សែន​ជ័យ​» ដែល​មកពី​ខេត្តកំពង់ចាម បាន​ត្រៀមខ្លួន​ជាស្រេច និង​បាន​ប្តេជ្ញា​យកជ័យ​ជម្នះ​ឲ្យ​បាន​នៅក្នុង​ការប្រកួត នៅ​ថ្ងៃទី​១ នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ​។ តំណាង​ចំណុះ​ទូក បាន​អះអាង​ប្រាប់​សរា​ព័ត៌មាន​ថ្មីៗ​ដូច្នេះ​។ ទូក​នេះ​ជា​ទូក​ពិសេស ដែលមាន​ចំណុះ​៧៥​នាក់​។



សូម​ទស្សនា​កិច្ច​សម្ភាស​ទាំងស្រុង រវាង​សារព័ត៌មាន​ថ្មីៗ ជាមួយ​តំណាង និង​កីឡាករ​ចំណុះ​ទូក​«​អធិរាជ​ស្ដេច​កន សែន​ជ័យ​» ដូចតទៅ​៖
 
 
​សូមបញ្ជាក់ថា នៅក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ មាន​ទូក​«​ង​» ចំនួន​២៩៥ ទូក ដែល​មកពី ១៨​រាជធានី​-​ខេត្ត និង​៦​ស្ថាប័ន ចូលរួម​ប្រណាំង នៅ​ទន្លេចតុមុខ​។ ចំនួន​ទូក​ឆ្នាំនេះ មានការ​កើនឡើង បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ដែលមាន​២៧០​ទូក​។ ទូក​«​ង​»​ចំនួន​២៩៥​នេះ មាន​ប្រភេទ​ដូចជា ទូកង​ខ្នាត​អន្តរជាតិ​នារី​២ ទូក​ខ្នាត​អន្តរជាតិ​បុរស​៩៦ ទូក​អុំ​នារី​១ ទូក​អុំ​បុរស ១៦៣ ទូក​ចែវ​នារី​១ និង​ទូក​ចែវ​បុរស​៣២៕ 

Tag:
 ទូកង​
 ​អុំទូក​
 ​កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com