ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក​៖ ព្រះសង្ឃ មិន​អនុញ្ញាត​ឲ្យ​និមន្ត​ចូល​តំបន់​ដែលមាន​បរិស័ទ​កកកុញ​
21, Nov 2018 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
​សាលា​គណ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ និមន្ត​ចូលទៅ​តំបន់​មួយចំនួន នាពេល​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះឡើយ​។ ការហាម​ដូច្នេះ គឺ​ដើម្បី​លើក​កិត្តិយស សេចក្តីថ្លៃថ្នូរ​ព្រះពុទ្ធសាសនា តម្លៃ​ព្រះសង្ឃ​។


 
​សេចក្តីណែនាំ​របស់​សាលា​គណៈ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ វិច្ឆិកា បានបញ្ជាក់​ដូច្នេះ​ថា​៖«​កន្លងមក​មាន​ព្រះសង្ឃ​អង្គ​ខ្លះ បាន​និមន្ត​ចូលក្នុង​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក និង​កន្លែង​កម្សាន្ត​ផ្សេងៗ នៅក្នុង​ហ្វូងមនុស្ស​កកកុញ​។ សកម្មភាព​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​ព្រះពុទ្ធសាសនា ព្រមទាំង​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ មិន​សប្បាយចិត្ត​ថែមទៀត​»​។ 
 
​បើតាម​សេចក្តីណែនាំ​ដដែល តំបន់ហាមឃាត់​មិន​ឲ្យ​ព្រះសង្ឃ​និមន្ត​ចូលរួម មានដូចជា​តំបន់ A,A1,A12 ពី​វិមានឯករាជ្យ រហូតដល់​គល់ស្ពាន​ជ្រោយចង្វារ​ខាងជើង (​វត្តភ្នំ​,​មុខ​វាំង​,​សួនច្បារ​វត្ត​បទុម​វ​តី​,​ណាហ្គា​វើ​ល​,​កោះ​ពេជ្រ​,​ផ្សារ​ចាស់​,​ផ្សារកណ្តាល​)៕
 

Tag:
 សាសនា​
 ​ព្រះសង្ឃ​
 ​អុំទូក​
 ​បុណ្យអុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com