ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិសេស​ម្ល៉េះ​! Lucky Sheep ផ្តល់​ការបញ្ចុះ​តម្លៃ​២០​ភាគរយ​សម្រាប់​អតិថិជន​ខ្មែរ​
21, Nov 2018 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
Lucky Sheep ជា​ហាង​ស៊ុប​ឆ្អឹងខ្នង​ចៀម​ដំបូង​គេ​នៅ​កម្ពុជា នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ជា​ជនជាតិខ្មែរ រហូត​ទៅ​២០​ភាគរយ​។ Lucky Sheep មាន​ទីតាំងនៅ​ជាន់​ទី​២ នៃ​អគារ​ព្រី​នស៍ ផ្លា​ហ្សា ដែល​ស្ថិតនៅ​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់​។
 
Lucky Sheep ជា​ហាង​ស៊ុប​ឆ្អឹងខ្នង​ចៀម​ដំបូង​គេ​នៅ​កម្ពុជា ដែល​ទើបតែ​បើក​ដំណើរការ​នៅ​កម្ពុជា​បាន​ជាង​៣​ខែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅក្នុង​រយៈពេល​ដ៏​ខ្លី ហាង​ស៊ុប​ឆ្អឺ​ង​ខ្នង​ចៀម​ដែល​នាំចូល​ពី​ប្រទេស​ម៉ុង​ហ្គោល​ដោយផ្ទាល់​មួយ​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​។ ដើម្បី​ផ្តល់​ភាព​កាន់តែ​រំភើប​ដល់​អតិថិជន បន្ថែម​ពីលើ​រសជាតិ​ស៊ុប​ដ៏​ឈ្ងុយឆ្ងាញ់ Lucky Sheep បាន​នាំមក​នូវ​ការផ្តល់ជូន​យ៉ាង​ពិសេស​សម្រាប់​អតិថិ​ខ្មែរ​តែម្តង នោះ​ការ​បញ្ចុះតម្លៃ​ដល់​ទៅ​២០​ភាគរយ​។ ការបញ្ចុះ​តម្លៃ​ដ៏​ពិសេស​នេះ គឺ​ផ្តល់ជូន​ដោយ​ឥត​កំណត់ពេល​នោះទេ​។ ក្រៅពីនេះ Lucky Sheep ក៏មាន​សេវា​មួយ​ដែល​ប្លែក​ពី​គេ គឺ​ការធ្វើ​ក្រចក ជូន​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​
 
 
Lucky Sheep ក៏មាន​បម្រើ​ជូន​អតិថិជន​នូវ​រសជាតិ​ទឹក​ស៊ុប​ដ៏​ច្រើន​សម្បូរបែប​ផងដែរ ដោយមាន​ទាំង​ទឹក​ស៊ុប​រសជាតិ​ធម្មតា និង​រសជាតិ​ហឹរ​កប់​សារី​ផងដែរ​។ ក្រៅពី​សាច់​ចៀម​ដែល​នាំចូល​ពី​ប្រទេស​ម៉ុង​ហ្គោល Lucky Sheep ក៏​នាំចូល​សាច់គោ​ពី​ប្រទេស​ណូ​វែ​ល​សេ​ឡង់​ដែរ និង​ប្រភេទ​សាច់​ជាច្រើន​មុខ​ទៀត​។ ដូច្នេះ​អតិថិជន អាច​ជ្រើសរើស​ទាំង​រសជាតិ​ស៊ុប និង​ប្រភេទ​សាច់​ដែល​ខ្លួន​ចូលចិត្ត​បាន​តាម​តម្រូវការ​។  




 
Lucky Sheep ជា​ហាង​ស៊ុប​ខួរឆ្អឹង​ចៀម​ដំបូង​គេ​បង្អស់ និង​មាន​តែមួយ​សាខា​គត់​នៅ​កម្ពុជា​។ ទំនាក់ទំនង​ទូរ​សព្ទ​ទៅកាន់​លេខ 0៩០ ៣៦២ ៦៦៦៕ 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)  

© រក្សាសិទ្ធិដោយ thmeythmey.com