បុណ្យអុំទូក​៖ អ្នកស្រី ជឹម សុ​ឃុន និង​អ្នកភូមិ​ភ្នំ​បាត ៨០​គ្រួសារ​ទៀត អា​ចរក​ចំណូល​៣​លាន​រៀល ពី​ការលក់​មួក​ត្នោត​
បទវិភាគ
បុណ្យអុំទូក
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
បុណ្យអុំទូក​៖ អ្នកស្រី ជឹម សុ​ឃុន និង​អ្នកភូមិ​ភ្នំ​បាត ៨០​គ្រួសារ​ទៀត អា​ចរក​ចំណូល​៣​លាន​រៀល ពី​ការលក់​មួក​ត្នោត​
21, Nov 2018 , 3:38 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី ជឹម សុ​ឃុន គឺជា​ប្រជាពលរដ្ឋ​រស់នៅ ក្នុងភូមិ​ភ្នំ​បាត ស្រុក​ពញា​ឭ ខេត្តកណ្ដាល​។ អ្នកស្រី សុ​ឃុន រួមទាំង​គ្រួសារ បាននាំគ្នា​ឡើងមក​ភ្នំពេញ ក្នុង​ថ្ងៃបុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃនេះ ដើម្បី​ប្រកប​របរ​លក់​មួក​។ វា​ជា​មុខរបរ​រយៈពេល​ខ្លី ប៉ុន្តែ​អាច​ផ្តល់​ចំណូល​បាន​ច្រើន សម្រាប់​គ្រួសារ​អ្នកស្រី សុ​ឃុន​។ បើតាម​ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ គ្រួសារ​អ្នកស្រី អា​ចរក​ចំណូល​ពី ៣​លាន​រៀល ឡើងទៅ ក្នុង​ការលក់​មួក​ត្នោត រយៈពេល​៣​ថ្ងៃនេះ​។​


​មិនមែន​តែ​គ្រួសារ​អ្នកស្រី សុ​ឃុន ទេ ដែល​ប្រកប​របរ​លក់​មួក​ត្នោត​នេះ សូម្បីតែ​ពលរដ្ឋ​ប្រមាណ​ពី​៦០ ទៅ​៨០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ភ្នំ​បាត​នេះ ក៏​នាំគ្នា​សម្រុក​យក​មួក​ត្នោត​មក​លក់​ផងដែរ​។ ហើយ​អ្នកខ្លះ​យក​មួក​ត្នោត​មក​លក់ ចាប់ពី​ម​១០០០​មួក​ឡើងទៅ​ទៀតផង​។  នេះ​បើតាម​អ្នកស្រី សុ​ឃុន ។ 

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖

 
 

© រក្សាសិទ្ធិដោយ thmeythmey.com