ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក​៖ តម្លៃ​ផ្ញើ​ម៉ូតូ​មួយគ្រឿង ៥០០០​រៀល !
21, Nov 2018 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខណៈដែល​ពលរដ្ឋ កំពុង​សម្រុក​មកលេង​តាម​បណ្ដោយ​មាត់ទន្លេ ដែលជា​ទីកន្លែង​ប្រារព្វ​ពិធីបុណ្យ​អុំទូក​នោះ សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​មមាញឹក​ក្នុងការ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់​ដល់​ពលរ​ដ្ឋ​ផងដែរ​។ គ្រប់​ផ្លូវ​នៅតាម​ទីតាំង​សំខាន់ៗ​ចូលទៅ​តំបន់​បណ្ដោយ​មាត់ទន្លេ នៃ​ការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក​នោះ ត្រូវ​បានដាក់​រនាំង​ហាមឃាត់​ឡាន និង​ម៉ូតូ ចេញ​-​ចូល ពោលគឺ​ទាល់តែ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​។ ដូច្នេះ​ពលរដ្ឋ​ដែល​ជិះ​ម៉ូតូ ឬ​យានជំនិះ​ផ្សេងៗ ត្រូវ​រក​ទីតាំង​ផ្ញើ​ឲ្យ​បាន​ត្រឹមត្រូវ ខណៈដែល​តម្លៃ​ផ្ញើ​ក៏មាន​ការកើនឡើង​ផងដែរ​។​

 
​មូលហេតុ​តម្លៃ​ផ្ញើ​ម៉ូតូ​មួយគ្រឿង កើនឡើង​ដល់​៥០០០​រៀល​នេះ ក៏​ព្រោះតែ​ម្ចាស់​កន្លែងផ្ញើម៉ូតូ​នោះ ត្រូវ​ចំណាយ​លើ​ការជួល​ដី​គេ បង់ថ្លៃ​ការពារ​សណ្ដាប់ធ្នាប់​ដល់​អាជ្ញាធរ​ជាដើម​។ នេះ​ជាការ​បង្ហើប​របស់​ស្ត្រី​វ័យ​៣០​ឆ្នាំ​ម្នាក់ ដែលជា​ម្ចាស់​ទីតាំង​ផ្ញើ​ម៉ូតូ​មួយកន្លែង នៅ​ម្ដុំ​ផ្សារកណ្ដាល ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ អំពី​មូលហេតុ​ឡើងថ្លៃ​នេះ​។​




 
​បើតាម​ស្ត្រី​សម្បុរ​ស្រអែម​រូបនេះ ការឡើង​ថ្លៃ​ផ្ញើ​ម៉ូតូ​ក្នុង​ថ្ងៃបុណ្យ​អុំទូក​៣​ថ្ងៃនេះ មិនមែន​តែ​កន្លែង​ខ្លួន​នោះទេ ពោលគឺ​នៅ​ទីតាំង​ផ្សេងៗ​ទៀត ក៏​មានការ​ឡើងថ្លៃ​ដូចគ្នា​ផងដែរ​។ តែ​យ៉ាងណា​ការដំឡើងថ្លៃ​ផ្ញើ​ម៉ូតូ​នេះ គឺ​វា​ស្ថិតនៅក្នុង​ការរកស៊ី​ជា​លក្ខណៈ​ឯកជន​របស់​ពលរដ្ឋ ដែល​ឆ្លៀតឱកាស​ក្នុង​ពិធីបុណ្យ​សំខាន់ៗ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ​ឡើយ​៕


 
 

Tag:
 អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com