ជាតិ
បុណ្យអុំទូក
មនុស្ស​កកកុញ មើល​ការ​ប្រណាំងទូក​«​ង​»​នៅ​សៀមរាប​
21, Nov 2018 , 4:58 pm        
រូបភាព
​សៀមរាប​៖ ខេត្តសៀមរាប កំពុង​បានរៀបចំ​ពិធីបុណ្យ​អុំទូក ស្របគ្នា​នឹង​ការ​ប្រារព្ធ​នៅ​ទន្លេចតុមុខ ក្នុង​ភ្នំពេញ​ដែរ​។ ខេត្ត​ប្រាសាទ​មួយ​នេះ រៀបចំ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃទី​២១ ដល់​២២ វិច្ឆិកា តាម​បណ្ដោយ​ស្ទឹង​សៀមរាប និង មាន​ទូកង​ចំនួន ៣៣​ទូក មកពី​បណ្ដា​ស្រុក​ជុំវិញ​ខេត្ត ចូលរួម​ប្រណាំង នៅក្នុង​ឆ្នាំនេះ​។ នេះ​បើតាម​គណៈកម្មការ​រៀប​ចំ​បុណ្យអុំទូក​ខេត្តសៀមរាប​។ ប្រជាពលរដ្ឋ ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន ក៏បាន​ចូលរួម​ទស្សនាការ​ប្រណាំងទូក​«​ង​» នៅ​ដងស្ទឹង​សៀមរាប​ដែរ​។


 
​សូម​ទស្សនា​ទិដ្ឋភាព​នៅតាម​បណ្តោយ​ស្ទឹង​សៀមរាប​នៅ​ថ្ងៃទី​២១ វិច្ឆិកា ខាងក្រោម​នេះ​៖ 
















































 

Tag:
 សៀមរាប​
 ​អុំទូក​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com