ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក៖ សុខទុក្ខពលរដ្ឋ គឺជាសុខទុក្ខរបស់អាជ្ញាធរ!
21, Nov 2018 ,
5:14 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ខណៈដែលពលរដ្ឋ កំពុងសម្រុកមកលេងតាមបណ្ដោយមាត់ទន្លេ ដែលជាទីកន្លែងប្រារព្វពិធីបុណ្យអុំទូកនោះ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក៏មមាញឹកក្នុងការសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ដល់ពលរដ្ឋផងដែរ។ គ្រប់ផ្លូវនៅតាមទីតាំងសំខាន់ៗចូលទៅតំបន់បណ្ដោយមាត់ទន្លេ នៃការប្រារព្វពិធីបុណ្យអុំទូកនោះ ត្រូវបានដាក់រនាំងហាមឃាត់ឡាន និងម៉ូតូ ចេញ-ចូល ពោលគឺទាល់តែមានការអនុញ្ញាតពីអាជ្ញាធរ។
«សុខទុក្ខពលរដ្ឋ គឺជាសុខទុក្ខរបស់អាជ្ញាធរ»។ ពាក្យនេះគឺចង់សំដៅទៅលើកាតព្វជាចម្បងមួយរបស់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលត្រូវធានាការការពារសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ។ បើពលរដ្ឋបានសុខ អាជ្ញាធរក៏មានសេចក្តីសុខដូចគ្នា ពោលគឺមិនទទួលរងការស្តីបន្ទោសពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។ ប៉ុន្តែបើពលរដ្ឋមានទុក្ខ អាជ្ញាធរក៏គ្មានសេចក្តីសុខដែរ។ ដូច្នេះពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ អាជ្ញាធរគឺជាទីពំនាក់របស់ពលរដ្ឋ។
ទាក់ទងនឹងកម្លាំងការពារសុវត្ថិភាពជូនពលរដ្ឋនេះ អគ្គស្នងការរងនគរបាលជាតិ លោក ទូច ណារ៉ុថ បានបញ្ជាក់ថា អាជ្ញាធរបានត្រៀមកម្លាំងទាំងចំហរ និងសំងាត់ ជាង១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ វិច្ឆិកា។
បើតាមលោក ទូច ណារ៉ុថ កងកម្លាំងចំហ ជាកងកម្លាំងប្រចាំគោលដៅ និងចល័ត ហើយមានឯកសណ្ឋាន និងមានអាវុធនៅជាប់ខ្លួន។ ចំណែក កងកម្លាំងសម្ងាត់វិញ ជាកម្លាំងផ្នែកព្រហ្មទណ្ឌ មានតួនាទី ដើរប្រាប់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងដើរចាប់មុខសញ្ញាជនល្មើស ក្នុងព្រះរាជពិធីបុណ្យអុំទូក៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម