ជាតិ
បុណ្យអុំទូក
ព្រះមហាក្សត្រ
ព្រះករុណា យាង​ទត​ការប្រណាំង​ទូក​«​ង​» នា​រសៀល​នេះ​
21, Nov 2018 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហមុនី ទ្រង់​បាន​យាង​ទត​ការប្រណាំង​ទូក​«​ង​» នៅ​រសៀល​ថ្ងៃទី​២១ វិច្ឆិកា ដែលជា​ថ្ងៃទី​១ នៃ​ព្រះ​ពិធីបុណ្យ​អុំទូក​។ ក្រៅពី​ព្រះរាជ​វត្តមាន​របស់​អង្គ​ព្រះមហាក្សត្រ ក៏មាន​វត្តមាន មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋសភា ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល ព្រមទាំង​មន្ត្រី​ទូត​នានា ក៏ដូចជា​វត្តមាន​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ទៀត​ដែរ​។





​សូមបញ្ជាក់ថា នៅក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ មាន​ទូក​«​ង​» ចំនួន​២៩៥ ទូក ដែល​មកពី ១៨​រាជធានី​-​ខេត្ត និង​៦​ស្ថាប័ន​ចូលរួម​ប្រណាំង​។ ចំនួន​ទូក​ឆ្នាំនេះ មានការ​កើនឡើង បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ដែលមាន​២៧០​ទូក​។ ទូក​«​ង​»​ចំនួន​២៩៥​នេះ មាន​ប្រភេទ​ដូចជា ទូកង​ខ្នាត​អន្តរជាតិ​នារី​២ ទូក​ខ្នាត​អន្តរជាតិ​បុរស​៩៦ ទូក​អុំ​នារី​១ ទូក​អុំ​បុរស ១៦៣ ទូក​ចែវ​នារី​១ និង​ទូក​ចែវ​បុរស​៣២៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com