ជាតិ
វិចិត្រករសំរាម រៀម មុនីស៊ីឡុង យកដប៦០០០ និងទុយោ១៦០០០ ច្នៃជាចាប៉ីដងវែង
× មនុស្សសំរាម! វិចិត្រករសំរាម! ជាការមើលងាយ? មិនជាបញ្ហានោះឡើយសម្រាប់លោក រៀម មុនីស៊ីឡុង ដោយលោកពេញចិត្តការហៅបែបនេះ ព្រោះលោកជាមនុស្សម្នាក់ដែលស្គាល់ពីតម្លៃរបស់សំរាម។ វិចិត្រករនៅខេត្តសៀមរាបរូបនេះ បន្តច្នៃប្រឌិតឥតឈប់ឈរ ដោយចុងក្រោយនេះ លោកបានយកដប៦០០០ និងទុយោ១៦០០០ ច្នៃចេញចាប៉ីដងវែង ដើម្បីយកទៅដាក់តាំងនៅមហោស្រពចាប៉ីដងវែងនៅក្នុងបរិវេណវត្តរាជបូណ៌ ក្នុងសៀមរាបពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា នេះ លោក រៀម មុនីស៊ីឡុង និងមិត្តភក្តិរបស់លោក បានដឹកចាប៉ីដងវែងប្រវែង៦ម៉ែត្រ ដែលខ្លួនបានកែច្នៃ យកទៅដាក់នៅបរិវេណមហោស្រពក្នុងវត្តរាជបូណ៌ តាមរយៈរទេះគោដោយមានកង់ធាក់ ហើយលោក ស៊ីឡុង ផ្ទាល់ប្រើកម្លាំងខ្លួនអូសនៅខាងមុខ។
សូមទស្សនាសកម្មភាពដូចខាងក្រោម៖
Tag:
ចាប៉ីដងវែង
រៀម មុនីស៊ីឡុង
សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com