កីឡាជាតិ
ជាតិ
AFC Cup៖ ណាហ្គា​វើ​ល ប៉ះ​ក្រុម​ខ្លាំង​វៀតណាម សិង្ហ​បុរី និង​មី​យ៉ាន់​ម៉ា​ក្នុង ពូល F
22, Nov 2018 , 2:55 pm        
រូបភាព
លោក Yeo Wee Hans (ពាក់វែនតា) អ្នកគ្រប់គ្រងក្លិបណាហ្គាវើលក្រោយពិធីចាប់ឆ្នោត
លោក Yeo Wee Hans (ពាក់វែនតា) អ្នកគ្រប់គ្រងក្លិបណាហ្គាវើលក្រោយពិធីចាប់ឆ្នោត
ដោយ:
​ណាហ្គា​វើ​ល ម្ចាស់​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ត្រូវ​ប៉ះ​ជាមួយ​ក្រុម Hanoi FC របស់​វៀតណាម Tampines Rovers FC របស់​សិង្ហ​បុរី និង​ក្រុម​ខ្លាំង​ពី​មី​យ៉ាន់​ម៉ា Yangon United ឬ Zwekapin United សម្រាប់​ការប្រកួត​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup ឆ្នាំ​២០១៩ ។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​។​

 
​គូប្រជែង​នៅក្នុង​ពូ​ល​នេះ អាច​ប្រែប្រួល ក្នុងករណី Hanoi FC ឈានទៅ​កាន់​វគ្គ Group Stage ពានរង្វាន់ AFC Champions League ពួកគេ​នឹងមិន​មានឈ្មោះ​លេង​ក្នុង​វគ្គ Group Stage ពានរង្វាន់ AFC Cup ឡើយ​។ ករណី​ដូចគ្នា បើ Yangon United ឈានទៅ​វគ្គ Group Stage ពានរង្វាន់​លំដាប់​លេខ​មួយ​ប្រចាំ​តំបន់​នោះ តំណែង​ពួកគេ​នឹងត្រូវ​ជំនួស​ដោយ Zwekapin United​។​
 
​ការប្រកួតប្រជែង​ពានរង្វាន់​លំដាប់​ទី​ពីរ​នៅ​អាស៊ី​នេះ មាន​ក្រុម​ចំនួន​៣៦​ចូលរួម ដោយ​ព្រឹ​ត្​ិ​ការណ៍​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ណាហ្គា​វើ​ល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជា​លើក​ទី​ពីរ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៧ ពួកគេ​លេង​ក្នុង​វគ្គ​ជម្រុះ ដោយ​ស្មើ Three Star Club របស់​ស្រីលង្កា ១-១ និង​ចាញ់ Erchim របស់​ម៉ុង​ហ្គោ​លី ១-០ ។​

Tag:
 បាល់ទាត់​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com