ជាតិ
សង្គមជាតិ
មនុស្ស​ស្លាប់​៣៥៣​នាក់​នៅ​ស្ពាន​កោះ​ពេជ្រ​កាលពី​៨​ឆ្នាំមុន ជា​រឿង​សោកសៅ​ដែល​មិនអាច​បំភ្លេចបាន​
22, Nov 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សាលា​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានរៀបចំ​ពិធីសូត្រមន្ត រាប់​បាត បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ដល់​វិ​ញ្ញា​ក្ខ​ន្ធ​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា​នៅលើ​ស្ពាន​កោះ​ពេជ្រ​ក្នុងអំឡុងពេល​បុណ្យអុំទូក​កាលពី​ឆ្នាំ​២០១០​។ ហេតុការណ៍​រត់​ជាន់គ្នា​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​៣៥៣​នាក់​ស្លាប់ ជាង​៧០០​នាក់​រងរបួស​។

 
​នៅ​ថ្ងៃទី​២២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ត្រូវជា​ថ្ងៃ​ខួប​៨​ឆ្នាំ​នៃ​សោដនា​ថកម្ម​រត់​ជាន់គ្នា​នៅលើ​ស្ពាន​នាគ​កោះ​ពេជ្រ កាលពី​អំឡុង​បុណ្យអុំទូក​ឆ្នាំ​២០១០ សាលា​រាជធានី​ភ្នំពេញ​បាន​និមន្ត​ព្រះសង្ឃ តាជី យាយជី និង​សាច់ញាតិ​បងប្អូន រៀបចំ​ពិធីសូត្រមន្ត រាប់​បាត បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​កាលពី​អំឡុង​ពេលនោះ​។ 
 
​ម្យ៉ាង​ដោយសារ​ថ្ងៃនេះ​ត្រូវជា​ថ្ងៃទី​២​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ការរៀបចំ​ពិធី​ខាងលើ ក៏​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ និង​សុំ​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​ដើរ​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ​ផងដែរ​៕  






 

Tag:
 បុណ្យអុំទូក​
  កោះ​ពេជ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com