ជាតិ
បុណ្យអុំទូក
អុំទូក​ផង ជិះ​កង់​ឆ្លង​ព្រែក​ផង ទាក់ទាញ​អ្នកទស្សនា​ច្រើន​កុះករ​!
23, Nov 2018 , 2:23 pm        
រូបភាព
ដោយ:
​តាកែវ​៖ មិនមែន​តែ​ភ្នំពេញ​ទេ ដែល​មានការ​ប្រណាំងទូក តែ​កន្លែង​ផ្សេងៗ​ទៀត​ក៏បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ផងដែរ ក្នុង​ទ្រង់ទ្រាយ​តូច ឬ​ធំ ទៅតាម​តំបន់​នីមួយៗ​។ នៅ​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ បាន​បង្កើត​កម្មវិធី​កម្សាន្ត​បែប​ប្រពៃណី​នេះ​ឡើង ដែល​ឈានដល់​ឆ្នាំ​ទី​៣​ហើយ​។ នៅ​ឃុំ​កណ្ដឹង​នេះ មានការ​ប្រណាំងទូក​តូច​ធម្មតា ចំណុះ ៤ ទៅ​៥​នាក់​តាម​ដងព្រែក ដើម្បី​អបអរ​ពិធីបុណ្យ​អុំទូក រយៈពេល​បី​ថ្ងៃនេះ​។ ក្រៅពី​ប្រណាំងទូក អ្នកស្រុក​នៅទីនេះ​បាន​បន្ថែម​ល្បែង​ជិះ​កង់​លើ​ស្ពាន​ក្ដារ​តូច ឆ្លង​ព្រែក​មួយទៀត ដើម្បី​ញ៉ាំង​ភាពសប្បាយ​រីករាយ​។ ក្រៅពី​ល្បែង​កម្សាន្ត ពិធី​បណ្ដែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក ត្រូវបាន​រៀបចំ​ដូច​កន្លែង​ដទៃទៀត​ផងដែរ​។​



​សូម​ទស្សនា​រូបភាព និង​វី​ឌី​អូ ខាងក្រោម​នេះ​៖


 







Tag:
 អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com