ជាតិ
ឥទ្ធិពល​ព្យុះ​យូ​សាជី នឹង​គ្របដណ្តប់​កម្ពុជា​នៅ​ថ្ងៃទី​២៤-២៦​វិច្ឆិកា
23, Nov 2018 , 2:54 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ដោយសារតែ​ឥទ្ធិពល​ព្យុះ​យូ​សាជី (USAGI)​ដែល​អូសបន្លាយ​ពី​ប្រទេស​ហ្វីលីពីន និង​ធ្ចើ​ដំណើរ​ពី​ប្រទេស​វៀតណាម រហូតដល់​កម្ពុជា​នៅ​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៤​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។



​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា បាតុភូត​នេះ នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ នៅតាម​បណ្តា​ខេត្ត ដូចជា រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។ រីឯ​ផ្ទៃសមុទ្រ មាន​ខ្យល់​បក់​ខ្លាំង​ក្នុង​ល្បឿន​ពី​១៣ ដល់​១៥ ម៉ែត្រ​ក្នុង​មួយ​វិនាទី រួមជាមួយ​នឹង​រលក​ខ្ពស់ៗ​ផងដែរ​។ 
 
​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ឲ្យ​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​កម្សាន្ត​នា​ពិធី​បុណ្យអុំទូក ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​៕

Tag:
 ព្យុះ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com