ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ហេតុអ្វី​អ្នក​មិនគួរ​ទប់​នោម​?
23, Nov 2018 , 9:59 pm        
រូបភាព
​ជាធម្មតា​ប្លោកនោម​របស់​មនុស្សពេញវ័យ​ដែលមាន​នាទី​ស្តុក​ទឹកនោម​មាន​ចំណុះ​ជា​មធ្យម​ពី​៣០០​មី​លី​លីត្រ​ទៅ ៤០០​មី​លី​លីត្រ​។ ជាមួយគ្នា​នោះ នៅក្នុង​ទឹកនោម​របស់​មនុ​ស្សភាគ​ច្រើន​មាន​ផ្ទុក​សារធាតុ​មួយចំនួន​ដូចជា ជាតិ​អ៊ុយ​រ៉េ ជាតិ​គ្រី​អេ​ទី​នី​ន ទឹក​ប្រ​ម៉ាត់ អាម៉ូញ៉ាក់ និង អំបិល​ជាដើម​។

 
​នៅពេលដែល​ប្លោកនោម​មាន​ស្តុក​ទឹក​នៅ​ពេញ វា​បញ្ជូន​ព័ត៌មាន​នេះ​ទៅកាន់​ខួរក្បាល​ដើម្បី​ឲ្យ​មនុស្ស​យើង​ម្នាក់​បត់ជើងតូច​ទៅតាម​ពេលវេលា​។ សកម្មភាព​ទាំងអស់នេះ​អាចមាន​ការប្រែប្រួល​ទៅតាម​អាយុ អ័រម៉ូន និង​សុខភាព​សារពាង្គកាយ​។ 
 
​បើ​យោងតាម​ការបកស្រាយរ​បស់​វេជ្ជបណ្ឌិត​ខាង​ផ្នែក​តម្រងនោម លោក Tan Yung Khan មកពី​មន្ទីរពេទ្យ Mount Elizabeth Novena ដែល​បាន​ចុះផ្សាយ​ដោយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia កាលពី​ថ្ងែ​ទី​១៤​ខែវិច្ឆិកា​នេះ បាន​មាន​ប្រសា​ស៍​ថា​៖ «​ការសិក្សា​ទៅលើ​ទម្លាប់​ក្នុងការ​ទប់​នោម​ក្នុង​រយៈ​យូរ​នោះ​មិនទាន់មាន​ភាពច្បាស់លាស់​ប្រាកដប្រជា​នៅឡើយ​ទេ​។ ដូចនេះ​យើង​មិនអាច​ធ្វើការ​វិនិច្ឆ័យ​អំពី​ផលវិបាក​របស់​វា​ឲ្យ​បាន​ពេញលេញ​នោះទេ​។ ប៉ុន្តែ​យើង​បាន​ជួបប្រទះ​បញ្ហា​ជំងឺ​ជាក់ស្តែង​មួយចំនួន​មានដូចជា ការ​នោម​ទាស់ ក្តៅខ្លួន ឈាម​ក្នុង​ទឹកនោម​ជាដើម​»​។​
 
​អ្នកជំនាញ​រូបនេះ​បន្ត​ពន្យល់ថា មូលហេតុ​នេះហើយ​ទើបបានជា​បញ្ហារ​លាកត​ម្រ​ង​នោម​អាច​កើតឡើង​ដោយសារតែ​បាក់តេរី និង​មេរោគ​ដែលមាន​ក្នុង​ទឹកនោម​។ ជាធម្មតា​ការ​ទប់​នោម​យូរ​អាចធ្វើ​ឲ្យ​ប្លោកនោម​រីក​មាឌ និង​កាន់តែ​តឹង ពេលខ្លះ​វា​ក៏​អាចធ្វើអោយ​ការបញ្ចេញ​ទឹកនោម​មាន​ភាពមិនប្រក្រតី​ផងដែរ​។​
 
 ទោះបីជា​បែបនេះ​ក៏ដោយ អ្នកជំនាញ​ខាងលើ​អះអាងថា បើ​អ្នកជា​មនុស្ស​ដែលមាន​សុខភាព​ល្អ​នោះ វា​មិនមែនជា​រឿង​គ្រោះថ្នាក់​ក្នុងការ​ទប់​នោម​ម្តងម្កាល​នោះទេ​។ ជាពិសេស​មិនគួរ​ធ្វើ​វា​លើសពី​បី​ដងនោះ​ឡើយ​ក្នុង​មួយ​ថ្ងែ​។  ចំណែកឯ​ពេលយប់ ខ្លួនប្រាណ​មនុស្ស​យើង​បញ្ចេញ​សារធាតុ​អ័រម៉ូន​ពិសេស​ម្យ៉ាង​ក្នុងការ​កាត់បន្ថយ​ការផលិត​ទឹកនោម​រួចជាស្រេច​ទៅហើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com