អន្តរជាតិ
ស្បែកជើង ដប និង​ថង់​ប្លា​ស្ទិ​ក​៦​គីឡូក្រាម បំផ្លាញ​ជីវិត​បា​ឡែ​ន​មួយ​ក្បាល​នៅ​ឥណ្ឌូណេស៊ី​
24, Nov 2018 , 9:59 am        
រូបភាព
ដោយ: ធីតា
​ក្រុម​អ្នកជំនាញ​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) បាន​វះ​ឃើញ​គំនរ​ប្លា​ស្ទិ​ក​ប្រមាណ​៦​គីឡូក្រាម​ក្នុង​ពោះ​ត្រី​បា​ឡែ​ន ដែល​ត្រូវបាន​ប្រទះឃើញ​បាត់បង់​ជីវិត​នៅក្បែរ​កោះ Kapota តំបន់​ឧទ្យាន​ជាតិ Wakatobi ប្រទេស​ឥណ្ឌូណេស៊ី​។​

 
​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ គេ​បាន​រកឃើញ​សារធាតុ​ប្លា​ស្ទិ​ក​រឹង ដប​ប្លា​ស្ទិ​ក ថង់​ប្លា​ស្ទិ​ក ស្បែកជើង និង​កាបូប​នីឡុង នៅក្នុង​ពោះ​ត្រី​បា​ឡែ​ន​នោះ ដែល​ធ្វើ​ឲ្យ​អ្នកជំនាញ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​មនុស្ស​។​
 
​ឥណ្ឌូណេស៊ី ត្រូវបាន​ចាត់ទុកជា​ប្រទេស​ដែល​បំផុត​ដោយ​ប្លា​ស្ទិ​ក​លំដាប់​ទី​ពី​រលើ​ពិភពលោក បន្ទាប់ពី​ចិន​។ នេះ​បើតាម​ការផ្សាយ​របស់​ទ​ស្ស​នាវ​ដ្តី​វិទ្យាសាស្ត្រ Science កាលពី​ខែមករា កន្លងមក​។ ជាមួយគ្នានេះ អង្គការ Ocean Conservancy បាន​ព្រមាន​ថា ធនធាន​ក្នុង​ទឹកនឹង​ប្រឈម​គ្រោះថ្នាក់​កាន់តែខ្លាំង ប្រសិនបើ​មនុស្ស​នៅតែ​បន្ត​បោះចោល​ថង់​ប្លា​ស្ទិ​ក និង​គំនរ​សំរាម​ចូលក្នុង​សមុទ្រ ឬ​ទន្លេ​។​
 
​ក្រៅពី​ចិន និង​ឥណ្ឌូណេស៊ី តំបន់​សមុទ្រ​នៅ​ហ្វីលីពីន ថៃ និង​វៀតណាម ក៏​កំពុង​គ្របដណ្តប់​ដោយ​សំរាម​ប្លា​ស្ទិ​ក​៦០​ភាគរយ​នៅក្នុង​សមុទ្រ​ផងដែរ​៕
 
 

Tag:
 ប្លា​ស្ទិ​ក​
  បា​ឡែ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com