ជាតិ
បុណ្យអុំទូក
និស្ស័យ​ឧ​ត្ត​ម​, ទៀ​វិញ​នាគ​សែន​ជ័យ​ចន្ទ្រា និង​ព្រះទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ ជា​ទូក​មាន​សោភណភាព​ល្អ​ជាងគេ​
24, Nov 2018 , 10:42 am        
រូបភាព
​ទូក​ចំនួន​បី​រួមមាន និស្ស័យ​ឧ​ត្ត​ម​, ទៀ​វិញ​នាគ​សែន​ជ័យ​ចន្ទ្រា និង​ព្រះទីនាំង​សារាយអណ្តែត​ចង្ហាន់ បាន​ជាប់​ជ័យលាភី​ជា​ទូក​ដែលមាន​សោភណភាព និង​វិន័យ​ថ្នៃ​ថ្នូរ​ជាងគេ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូករ​យៈ​ពេល​បី​ថ្ងៃ (២១-២៣ ខែវិច្ឆិកា​) នៅមុខ​ព្រះបរមរាជវាំង​។​



«​និស្ស័យ​ឧត្ដម​» ជា​ទូក​ខ្នាត​អន្តរជាតិ​បុរស​មកពី​ខេត្តកណ្ដាល «​ទៀ​វិញ​នាគ​សែន​ជ័យ​រស្មី​ចន្ទ្រា​» ជា​ទូក​អុំ​បុរស​មកពី​អង្គភាព​កងទ័ពជើងទឹក​កម្ពុជា និង «​ព្រះទីនាំង​សារាយអណ្ដែត​ចង្ហាន់​ហុយ​» ជា​ទូក​ចែវ​បុរស​មកពី​ខេត្តកំពង់ឆ្នាំង​។ ទូក​ទាំងនេះ ត្រូវបាន​វាយតម្លៃថា មាន​សោភណភាព​ល្អ មាន​វិន័យ​សេ​ក្ដី​ថ្លៃថ្នូរ​។ 


 ​​                                                        ប្រភពរូប៖ ក្រសួងព័ត៌មាន
 
​នៅ​ព្រះ​ពន្លាជ័យ​ខាងមុខ​ព្រះបរមរាជវាំង ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេចយាង​ប្រទាន​រង្វាន់​ដល់​ទូក​ជ័យលាភី​និមិត្តរូប​ទាំងអស់​។​
​​

 ​​                                                        ប្រភពរូប៖ ក្រសួងព័ត៌មាន
 
​បើតាម លោក ប៊ូ ជុំ​សេរី ប្រធាន​គណៈមេប្រយោគ​នៃ​អនុគណៈកម្មការ​បច្ចេក​ទេស​ប្រណាំងទូក ទូក​មួង ទូក ង ទូក​ខ្នាត​អន្តរជាតិ​បុរស នារី ចំនួន​២៩៥​ទូក បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក្នុងនោះ​មាន​ទូក​មួង​ចំនួន​៣៣ ក្នុងនោះ​មាន​ទូក​នារី​១ ទូក​អុំ​ចំនួន ១៦៤ ក្នុងនោះ​មាន​ទូក​នារី​១ ទូក​ខ្នាត​អន្តរជាតិ​ចំនួន ៩៨ ក្នុងនោះ​មាន​ទូក​នារី​២ និង​មាន​ចំណុះ​ទូក​កីឡាករ កីឡាការិនី សរុប​ចំនួន​១.៩០១៧​នាក់ ក្នុងនោះ មាន​ស្ត្រី​ចំនួន​២២០​នាក់​។ 


  ​​                                                        ប្រភពរូប៖ ក្រសួងព័ត៌មាន
 
​ជា​លទ្ធផល ទូក​ខ្នាត​អន្តរជាតិ​នារី ផែន​លេខ​១ មាន​ចំនួន​១​ទូក ផែន​លេខ​២ មាន​ចំនួន​១​ទូក​។ ទូក​ខ្នាត​អន្តរជាតិ​បុរស ផែន​លេខ​១ មាន​ចំនួន ២០​ទូក ផែន​លេខ​២ មាន​ចំនួន ៣៦ ទូក ផែន​លេខ​៣ មាន​ចំនួន​៣០​ទូក និង​ផែន​លេខ​៤ មាន​ចំនួន​១០​ទូក​។ 


 ​​                                                        ប្រភពរូប៖ ក្រសួងព័ត៌មាន
 
​ទូក​អុំ​ប្រពៃណី​នារី គឺ​ផែន​លេខ​១ មាន​ចំនួន​១​ទូក ទូក​អុំ​ប្រពៃណី​បុរស ផែន​លេខ​១ មាន​ចំនួន​១០៧​ទូក ផែន​លេខ​២ មាន​ចំនួន​២៣​ទូក ផែន​លេខ​៣ មាន​ចំនួន​២៦​ទូក និង​ផែន​លេខ​៤ មាន​ចំនួន​៦​ទូក​។ ទូក​ចែវ​នារី ផែន​លេខ​១ មាន​ចំនួន​១​ទូក​។ 


 ​​                                                        ប្រភពរូប៖ ក្រសួងព័ត៌មាន
 
​ទូក​ចែវ​បុរស ផែន​លេខ​១ មាន​ចំនួន​៦​ទូក ផែន​លេខ​២ មាន ចំនួន​៦​ទូក ផែន​លេខ​៣ មាន​ចំនួន​១៤​ទូក និង​ផែន​លេខ​៤ មាន​ចំនួន​៤​ទូក​។ 
 
​សម្រាប់​ទូក​គូ​ពិសេស ដែលមាន​ល្បឿន​លឿន​ជាងគេ​នៅ​កម្ពុ​ជានា​ឆ្នាំ​២០១៨​នេះ គឺ ទូក​ឈ្មោះ «​កោះកែរ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» មកពី​ខេត្តព្រះវិហារ លេខ​២ បាន​ទៅលើ «​សារាយ​តេ​ជោ​សែន​ជ័យ​» មកពី​ខេត្តកណ្ដាល និង​លេខ​៣ បាន​ទៅលើ «​សម្ដេច​វិបុល​បញ្ញាបារមី​មានជ័យ​» មកពី​ខេត្តតាកែវ​៕
 

Tag:
 អុំទូក ខេត្តកណ្តាល​
  កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com