ជាតិ
បុណ្យអុំទូក
២៥ខេត្ត/រាជធានី
បុណ្យអុំទូក​៖ សៀមរាប​ទទួល​បានទេ​សចរ​ជាង​៣៣​ម៉ឺន​នាក់​
24, Nov 2018 , 3:20 pm        
រូបភាព
​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ជាង​៣៣​ម៉ឺន​នាក់ នៅក្នុង​អំឡុង​ព្រះ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ  អកអំបុក ក្នង​នោះ​មាន​ភ្ញៀវ​ជាតិ​ជាង​២៩​ម៉ឺន​នាក់ កើនឡើង​ជាង ១៩​ភាគរយ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៣​ម៉ឺន​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ដែល​បាន​ស្រង់​សម្តី ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ដែល​បញ្ជាក់​បន្តថា ចំនួន​នេះ​កើនឡើង​ជាង​១៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។



​សូមជម្រាបថា​ខេត្តសៀមរាប​នៅក្នុង​ឆ្នាំ​២០១៨​នេះ បានរៀបចំ​ពិធីបុណ្យ​អុំទូក​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២១ និង​ទី​២២ ខែវិច្ឆិកា  នៅ​បណ្តោយ​ស្ទឹង​សៀមរាប​ដោយមាន​ទូក​ចំនួន​៣៣​ទូក ចូលរួម​ប្រណាំង​។ ទីតាំង​រៀបចំ​ពិធីបុណ្យ​អុំទូក នៅ​បណ្តោយ​ស្ទឹង​សៀមរាប​រយៈពេល​២​ថ្ងៃនេះ ក៏​ជា​គោលដៅ​ទេសចរ​ដ៏​សំខាន់ ដែល​បាន​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ ឲ្យ​ទៅ​កម្សាន្ត​យ៉ាងច្រើន​កុះករ​ដែរ​៕




 

 

Tag:
 អុំទូក​
 ​ទេសចរណ៍​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com