ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក​៖​ខូ​ត​ខាត​ផ្ទះ​៥​ខ្នង និង​រថយន្ត​២​គ្រឿង ដោយសារ​គ្រោះ​អគ្គិភ័យ​
24, Nov 2018 , 4:29 pm        
រូបភាព
​ភ្នំពេញ​៖ គ្រោះ​អគ្គិភ័យ​ចំនួន ៨​លើក បានកើត​ឡើង​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក​។  នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ ដែល​បាន​បន្ត​បញ្ជាក់ថា គ្រោះ​អគ្គិភ័យ​នេះ មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះ​ឡើយ ប៉ុន្តែ​បាន​បំផ្លាញ​ផ្ទះ​ចំនួន ៥​ខ្នង​, រថយន្ត ២​គ្រឿង​,​បន្ទប់​ចំនួន ២ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​។  បើតាម​ប្រភព​ដដែល គ្រោះ​អគ្គិភ័យ​នេះ បានកើត​ឡើង​នៅ​រាជធានី ,​កំពង់ស្ពឺ​, ព្រះវិហារ​, ក្រចេះ​, ព្រៃវែង​, ព្រះសីហនុ និង​ពោធិ៍សាត់​។ មូលហេតុ​គឺ​មកពី​ឆ្លង​ចរន្តអគ្គិសនី​, ភ្លើង​ទៀនធូប និង​ម្ចាស់​ដុត​ផ្ទះ​ខ្លួនឯង​៕

 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com