ជាតិ
លោក ប្រាក់ សុខុន នឹង​ទៅ​វៀតណាម​២​ថ្ងៃ ដើម្បី​រក​មធ្យោបាយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​
24, Nov 2018 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នឹងធ្វើ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​វៀតណាម គឺ​នៅ​ថ្ងៃទី ២៦ និង​ថ្ងៃទី​២៧ ខែវិច្ឆិកា ដើម្បី​ប្រជុំពិភាក្សា រក​មធ្យោបាយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​បញ្ហា​ផ្សេងៗ ដែលមាន​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​ដូច្នេះ ជាមួយនឹង​ការជឿ​ថា​ដំណើរ​ទស្សនកិច្ច​លើក​នេះ នឹង​ជំរុញ​បន្ថែមទៀត ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី និង​ពង្រឹងស្មារតី​សាមគ្គីភាព និង​ភាពជា​អ្នកជិតខាង​ល្អ​រវាង​កម្ពុជា និង​វៀតណាម​។​

 
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​វៀតណាម គឺ​នៅ​ថ្ងៃទី ២៦ និង​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ​។ នេះ​បើតាម សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ វិច្ឆិកា​។ 
 
​តាម​ប្រកាស​ព័ត៌មាន​ដដែល ទស្សនកិច្ច​ផ្លូវការ​នេះ​របស់លោក ប្រាក់ សុខុន​នៅពេលនេះ គឺ​ដើម្បី​ជួបប្រជុំ ទ្វេភាគី ជាមួយ លោក ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម ពិភាក្សា​ពី​មធ្យោបាយ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​បញ្ហា​ផ្សេងៗ ដែលមាន​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​។​
 
​ក្នុងអំឡុង​ទស្សនកិច្ច​នេះ លោក ប្រាក់ សុខុន ក៏​នឹង​ជួប​សម្ដែង​ការគួរសម ជាមួយ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​ដែរ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បន្ត​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ នឹង​ជំរុញ​បន្ថែមទៀត​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី និង​ពង្រឹងស្មារតី​សាមគ្គីភាព និង​ភាពជា​អ្នកជិតខាង​ល្អ​រវាង​កម្ពុជា និង​វៀតណាម​៕
 

Tag:
 ប្រាក់ សុខុន​
 ​ទស្សនកិច្ច​
 ​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com