កំណាព្យ
ជាតិ
×
-រួមគ្នាស្អាត ខាតប៉ុន្មាន បានយើងសោះ
រួមគ្នាស្អាត លែងលើកបោះ ចោលសំរាម
រួមគ្នាស្អាត ពីខ្លួនយើង គ្មានគេហាម
រួមគ្នាស្អាត ក្មេងធ្វើតាម ស្អាតតគ្នា។
-ធ្វើគំរូ គ្រូមុនសិស្ស ឆ្កឹះបំផុស
ធ្វើគំរូ កូនស្រីប្រុស កុំរួញរា
ធ្វើគំរូ សម្អាតផ្ទះ ជម្រះធ្លា
ធ្វើគំរូ បង្រៀនគ្នា ឲ្យរស់ស្អាត។
-ស្អាតគ្រប់គ្នា ជាវិន័យ ច្នៃខ្លួនឯង
ស្អាតគ្រប់គ្នា ត្រូវធ្វើស្តែង កុំប្រមាថ
ស្អាតគ្រប់គ្នា កុំធ្វើពើ ដើរនាំខាត
ស្អាតគ្រប់គ្នា ផ្ទះយើងស្អាត ស្អាតទាំងស្រុក៕
© រក្សាសិទ្ធិដោយ thmeythmey.com