ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក​៖ ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សី​ហនុ ធ្លាក់ចុះ​ជាង​២៥%
25, Nov 2018 , 12:11 pm        
រូបភាព
រូបភាព​មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
រូបភាព​មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
​ភ្នំពេញ​៖ តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ ភ្ញៀវទេសចរ​សុរ​បប្រមាណ ៦​ម៉ឺន​៣​ពាន់ បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​។ ចំនួន​ភ្ញៀវទេសចរ​នេះ មានការ​ថយចុះ ប្រមាណ ២៥.៨៨%​។


 
​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃនេះ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ ៦៣,០០០​នាក់ ដោយ​ថយចុះ ២៥.៨៨%​។ ក្នុងចំណោម​ភ្ញៀវទេសចរ​សុ​រប​ទាំងនោះ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៥០,២៣០​នាក់ (​ថយចុះ​៣២.០៧%) ខណៈ​ភ្ញៀវ​អន្ដរជាតិ​មាន​ចំនួន​ប្រមាណ ១២,៧៧០​នាក់ កើនឡើង​ប្រមាណ​១៥.៥៦%​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ព្រះសីហនុ​។​
 
​ដោយឡែក តំបន់​កោះ​វិញ ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅតាម​បណ្ដា​កោះ​នានា​មាន​ចំនួន ៦,៤៨៩​នាក់ កើនឡើង ៨.៣៦%​។ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ចំនួន ៣,០០១​នាក់ (​ថយចុះ ៨៩.៨៧%) និង​ភ្ញៀវ​អន្ដរជាតិ​មាន​ចំនួន ៣,៤៨៨​នាក់ កើនឡើង​២៧.៧០%​។ 
 
​ចំណែក​នៅតាម​រមណីយ​ដ្ឋា​ន​នានា រួមមាន​រមណីយដ្ឋាន​ក្បាលឆាយ មាន​ពលរដ្ឋ​ទៅ​កម្សាន្ត ប្រមាណ ៤,៧៩៥​នាក់ (​ថយចុះ ៥១.២៣%) បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ រីឯ រមណីយដ្ឋាន​ថ្ម​រូង មាន​ពលរដ្ឋ ប្រមាណ ១,៨៨០​នាក់ (​ថយចុះ​៧៤,២៤%) បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ រមណីយដ្ឋាន​ពិ​កនិក មាន​ភ្ញៀវទេសចរ​ប្រមាណ ១,៨៥០​នាក់ កើនឡើង​ចំនួន ៣,៩៣% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​៕
 

Tag:
 ព្រះសីហនុ​
  ភ្ញៀវទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com