ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«​ដើរ​កម្សាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ​» ខ្សែ​ទស្សនា​ថ្មី និង​ប្លែក​សម្រាប់​ទេសចរ​កម្សាន្ត​ក្រៅពី​ប្រាសាទ​
25, Nov 2018 , 10:19 pm        
រូបភាព
​សៀមរាប​៖ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ហៅ​កាត់​ថា CATA បានរៀបចំ​កម្មវិធី​ដើរ​កម្សាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ បំណង​ដើម្បី​ផ្សព្វផ្សាយ​ខ្សែ​ទស្សនា​ថ្មី​ដល់​ភ្ញៀវទេសចរ ក៏ដូចជា​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​ផងដែរ​។ ខេត្តសៀមរាប មាន​កញ្ចប់​ទស្សនា​តាម​ប្រាសាទ​ជាច្រើន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដូចជា​ប្រាសាទ​អង្គរ បាយ័ន និង​តា​ព្រហ្ម​ជាដើម​។ ក្រៅពីនោះ ទេសចរណ៍​បែប​ធម្មជាតិ​មិនសូវមាន​ច្រើន ឬ​មាន​ដែរ​តែ​នៅ​ឆ្ងាយ​ពី​ក្រុង​។ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មើលឃើញ​កន្លែង​កម្សាន្ត​មួយ​ថ្មី ធម្មជាតិ ហើយ​ភ្ញៀវទេសចរ​អាច​កម្សាន្ត​ក្នុងពេល​តែមួយ​បាន នោះ​គឺ​ព្រៃ​ឧទ្យាន​អង្គរ ដែល​ទេសចរ​អាច​ដើរ​កម្សាន្ត មើលឃើញ​ព្រៃឈើ​ធំៗ និង​អាច​ទស្សនា​ប្រាសាទតូចៗ​ជុំវិញ​នោះបាន​ថែមទៀត​។ កញ្ចប់​ទេសចរណ៍​នេះ គឺ​ថ្មី និង​ប្លែក​អារម្មណ៍​សម្រាប់​ទេសចរ​។​

 
​ព័ត៌មាន​លម្អិត​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​







© រក្សាសិទ្ធិដោយ thmeythmey.com